វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំពិនិត្យ និងសម្រេចលើលទ្ធផល ការងារប្រចាំខែមករានិងលើកទិស ដៅបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២

ដីឥដ្ឋ ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យនិងសម្រេចលើលទ្ធផលការងារប្រចាំខែមករានិងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភ: ឆ្នាំ២០២២ របស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល ដោយមានការចូលរួមពីលោកនាយក លោកនាយករង នាយការិយាល័យ នាយរងការិយាល័យ និងមន្រ្តីនៃវិទ្យាស្ថាន ចំនួន២១រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំ និងបានឱ្យលោកនាយករងវិទ្យាស្ថានទទួលបន្ទុកការងាររដ្ឋបាល រាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំខែមករា របស់អង្គភាពជូនដល់អង្គប្រជុំដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តន៍ក្នុងខែមករា និងកម្មវិធីការងារប្រចាំខែកុម្ភ: ឆ្នាំ២០២២ របស់វិទ្យាស្ថាន។

បន្ទាប់ពីបានត្រួតពិនិត្យនិងកែសម្រួលខ្លឹមសាររបាយការណ៍រួចមក ឯកឧត្តមប្រធានអង្គប្រជុំបានឯកភាពទាំងស្រុងលេីរបាយការណ៍ កម្មវិធីការងារខែកុម្ភៈ និងណែនាំដល់ការិយាល័យរដ្ឋបាល-សរុប យករបាយការណ៍ខាងលើទៅកែសម្រួលនិងរៀបចំកម្មវិធីការងារប្រចាំខែកុម្ភ: ដើម្បីបញ្ជូនមន្ទីរចាត់ការឱ្យទាន់ពេលវេលា។

ជាចុងក្រោយ ឯកឧត្តម ប្រធានអង្គប្រជុំ បានមានមតិណែនាំនូវការងារមួយចំនួនដូចខាងក្រោម៖
១-ថ្នាក់ដឹកនាំនិងមន្ត្រី ត្រូវពង្រឹងការគោរពវិន័យការងាររបស់វិទ្យាស្ថានឱ្យបានល្អប្រសើរ
២-ជំរុញឱ្យនាយការិយាល័យនីមួយៗ ត្រូវអនុវត្តកម្មវិធីការងារប្រចាំខែ ឱ្យបានសម្រេច ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់វិទ្យាស្ថាន ៣-ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវតាមដាននូវសុខភាពរបស់ខ្លួន និងអនុវត្តវិធានការណ៍ ៣កុំ ៣ការពារ ឱ្យបានជាប់ជានិច្ច៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner