កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការគ្រប់គ្រង អាជីវកម្ម អភិវឌ្ឍន៍អចលនទ្រព្យ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ម្ចាស់អាជីវកម្ម អភិវឌ្ឍ អចលនៈវត្ថុ អាជីវកម្ម អភិវឌ្ឍលំនៅដ្ឋាន អាគារសហកម្មសិទ្ធិ និង អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ទូទាំងខេត្តបន្ទាយមានជ័យមេត្តាជ្រាបថា៖ ដើម្បីធានាឲ្យមានប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្ម អភិវឌ្ឍចលនវត្ថុ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានសហការជាមួយអគ្គនាយកអាជីវកម្ម អចលនវត្ថុ និងបញ្ចាំនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធ្វើការផ្សព្វផ្សាយ ជាសាធារណៈ តាម ប្រកាសលេខ០៨៩ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍអចលនវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ចាប់ពីម៉ោង៧.០០ ៣០ នាទីព្រឹកតទៅ។

 ឯកឧត្ដម អ៊ុ  រាត្រីបានមានប្រសាសន៍បន្តតទៀតថា សាធារណៈជនដែលកំពុងប្រកបអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ ត្រូវមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឬលិខិតអនុញ្ញាតប្រកបអាជីវកម្មដែលចេញដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ត្រូវដាក់ពាក្យ ស្នើសុំនិងបំពេញលក្ខខណ្ឌដូចខាងក្រោម ១/អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ ត្រូវមានលិខិត និងពាក្យស្នើសុំអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតអាជីវកម្ម តាមតម្រូវការរបស់ក្រសួងមន្ទីរហិរញ្ញវត្ថុ .វិញ្ញាបនបត្រសម្គាល់អចលនវត្ថុលើដីកំពុងធ្វើអភិវឌ្ឍន៍.មានប្លង់រួមស្ដីពីការអភិវឌ្ឍន៍ដីឡូតិ៍.លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរឬអង្គភាពមានសមត្ថកិច្ច.លិខិតដាក់ប្រាក់តម្កល់ធនាគារអាជីវកម្ម ៥% នៃតម្លៃដីវិនិយោគស្រុកឬតម្លៃដីវិនិយោគតាមដំណាក់កាលនីមួយៗ. ឯកសារលម្អិតផ្សេងៗទៀត ២/អាជីវកម្មអភិវឌ្ឍលំនៅឋានឬអាគារសហកម្មសិទ្ធិ   ដោយមានលិខិតនិងពាក្យស្នើសុំអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតអាជីវកម្មតាមគំរូរបស់ក្រសួងឬមន្ទីរ ស.ហ វ .វិញ្ញាបនបត្រសម្គាល់អចលវត្ថុលើដីកំពុងធ្វើអភិវឌ្ឍ.លិខិតអនុញ្ញាតសាងសង់និងឬលិខិតបើកការដ្ឋានសាងសង់.លិខិតបើកគណនីអភិវឌ្ឍចលនវត្ថុ គណនីចរន្តនៅធនាគារពាណិជ្ជណាមួយចំពោះអាជ្ញាបណ្ណឬលិខិតអនុញ្ញាតប្រភេទ២ លិខិតដាក់ប្រាក់តំកល់ធនាគារអាជីវកម្ម២%នៃថ្លៃសំណង់ និងឯកសារល្អិតផ្សេងៗទៀត។ 

ឯកឧត្ដម ជូ វណ្ណៈ មានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍអចលនវត្ថុនេះ ក្នុងគោលបំណងធានាប្រសិទ្ធិភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្ម ទទួលទ្រព្យបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ធានាឲ្យបាន  សមធម៍ និង  ផលប្រយោជន៍រវាងអ្នកដាក់ បញ្ចាំ និងអ្នកទទួលទ្រព្យបញ្ចាំបង្កើតឲ្យមានប្រព័ន្ធផ្គត់ផ្គង់សាច់ប្រាក់ឲ្យបានឆាប់រហ័ស ដោយស្របច្បាប់ ក្រៅពីប្រព័ន្ធធនាគា រ និងរួមចំណែកធ្វើការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានដើម្បីធានានូវសន្តិសុខនិងសណ្តាប់ធ្នាប់ ។  អាជីវកម្មទទួលប្រាក់បញ្ចាំសំដៅទៅលើសកម្មភាពពាណិជ្ជកម្មដែលអតិថិជនយកទ្រព្យទៅដាក់បញ្ចាំដើម្បីទទួលបានប្រាក់កម្ចីដោយសន្យាទូទាត់សងប្រាក់ដើមនិងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់៕ដោយ៖ឃិន គន្ធា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner