ស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង ពិចារណាអនុញ្ញាតឱ្យបញ្ជូនអ្នកការទូត និងគ្រួសារត្រលប់ទៅស្រុកកំណើតវិញជាផ្លូវការ ដោយសារភាពតឹងរ៉ឹងនៃបម្រាមកូវីដ១៩របស់ចិនបច្ចុប្បន្ន

អត្ថបទដោយ៖
AMS OneMinute

បម្រាមទាំងនោះរួមមានការបង្ខំឱ្យចូលព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅពេលមានការឆ្លងនិងការដាក់ឱ្យនៅដាច់ដោយឡែកពីកូនៗរបស់អ្នកការទូតទាំងនោះ នៅពេលព្យាបាលជំងឺ។

មន្ដ្រីការទូតអាមេរិកមួយចំនួន បានសម្ដែងការមិនពេញចិត្តដែលរដ្ឋាភិបាលអាមេរិកមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារពួកគេពីវិធានការតឹងរ៉ឹងរបស់ចិន។

ក្រសួងការបរទេសចិនមិនទាន់មានការឆ្លើយតបទេ។

ប្រភព៖ Strait Times

ads banner