អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣៦៣លាន៦ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៦៤ម៉ឺននាក់ និងជាសះស្បើយ២៨៦លាន៩០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៦៣លាន៦ម៉ឺន២ពាន់២៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៦៤ម៉ឺន៥ពាន់៨៨៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៨៦លាន៩០ម៉ឺន១ពាន់៨០៣នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៧៤លាន១៧ម៉ឺន៦ពាន់៤០៣នាក់ ស្លាប់ចំនួន៨៩ម៉ឺន៨ពាន់៦៨០នាក់ និងជាសះស្បើយចំនួន៤៥លាន៤២ម៉ឺន១ពាន់៣១៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៤០លាន៣៦ម៉ឺន៩ពាន់៥៨៥នាក់ ស្លាប់៤៩ម៉ឺន១ពាន់៧២៩នាក់ និងជាសះស្បើយ៣៧លាន៦៦ម៉ឺន៥ពាន់៧៤៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២៤លាន៥៥ម៉ឺន៣ពាន់៩៥០នាក់ ស្លាប់ចំនួន៦២ម៉ឺន៤ពាន់៥០៧នាក់ និងជាសះស្បើយ២២លាន៣ម៉ឺន៦ពាន់១៦៨នាក់ ៕ ប្រភព៖ worldometers
