អ្នកសារព័ត៌មានត្រូវបង្កើនទំនាក់ទំនងល្អ ជាមួយអាជ្ញាធរ មន្ត្រីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ

កំពត ៖ ថ្នាក់ដឹកនាំខេត្តកំពតបានលើកឡើងថា អ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋវិញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។ ដើម្បីឲ្យការចុះផ្សាយព័ត៌មាន មានលក្ខណៈច្បាស់លាស់ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងសម្បូរបែប អ្នកសារព័ត៌មានត្រូវបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងមន្ត្រីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធឲ្យបានល្អ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សារវាងអង្គភាពពាក់ព័ន្ធស្ដីពីការអនុវត្តច្បាប់របបសារព័ត៌មាន នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកំពត ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានលើកឡើងថា ការអនុវត្តច្បាប់របបអ្នកសារព័ត៌មាននៅក្នុងខេត្តកំពតនៅពេលកន្លងមក មានលក្ខណៈល្អប្រសើរ ។ អ្នកសារព័ត៌មានបានដើរតួយ៉ាងសំខាន់ក្នុងជួយកែលម្អចំណុចឆកល្វែងមួយចំនួន ទាក់ទង់នឹងការអនុវត្តភារកិច្ចតួនាទី របស់មន្ត្រីក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋវិញ តាមរយៈព័ត៌មានវិទ្យុ ទូរទស្សន៍ ទស្សនាវត្តី សារអេឡិចត្រូនិច និងបណ្តាញសង្គម ។ល។ អ្នកសារព័ត៌មាន ប្រាប់ព័ត៌មាន ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើងក្នុងសង្គម អោយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍បានទាន់ពេលវេលា។ ដូច្នេះដើម្បីឲ្យការបញ្ចេញព័ត៌មាន មានលក្ខណៈច្បាស់លាស់ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងកាន់តែមានភាពសម្បូរបែប អ្នកសារព័ត៌មានត្រូវចេះបង្កើតទំនាក់ទំនងល្អ ជាមួយអាជ្ញាធរ មន្ត្រីជំនាញ នៅតាមន្ទីរ អង្គភាពផ្សេងៗឲ្យបានប្រសើរ ។

លោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការ(LAC) បានឲ្យដឹងថា អង្គការ(LAC)បម្រើសកម្មភាពមិន
ប្រកាន់និន្នាការនយោបាយ មិនស្វែងរកប្រាក់កម្រៃ។ អង្គការនេះទទួលជំនួយឧបត្ថម្ភរបស់ប្រទេសអង់គ្លេស សំដៅជួយទៅលើសេវាផ្នែកច្បាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងប្រទេសកម្ពុជា ។ ដោយឡែកពាក់ព័ន្ធសាប្រជុំការបណ្ដុះបណ្ដាល ស្ដីពីច្បាប់របបសារព័ត៌មាននេះ អង្គការ(LAC) បានអនុវត្តនៅតាមបណ្ដារាជធានីនិងខេត្តចំនួន៣ដងរួចមកហើយ គឺនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបងនិងខេត្តសៀមរាប ក្នុងគោលបំណងផ្ដោតទៅលើចំណុចសំខាន់ៗចំនួន៣ ទី១. ដើម្បីពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មាន ឲ្យមានការគោរពច្បាប់ និង ក្រមសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន ។ ទី២.លើកកំពស់វិស័យ សារព័ត៌មានឲ្យមានភាពសុក្រិតយុត្តិធម៌ និង ត្រឹមត្រូវរាល់ពេលចុះផ្សាយព័ត៌មាន និងទី៣.បណ្តុះបណ្តាលអ្នកព័ត៌មានឲ្យបានយល់ដឹងអំពីច្បាប់ ស្តីពី របបសារព័ត៌មាន ៕Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner