សម្តេចតេជោ៖ សារព័ត៌មានអន្តរជាតិ ចុះផ្សាយថា វ៉ាក់សាំងទប់ទល់អូមីក្រុងបានពេលនេះ គឺវ៉ាក់សាំងចិន
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន អាកាសឫស្សីកែវ នៅលើបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវ សាលាដែក ជាប់ខាងជើងឃ្លាំងស្ដុក ប្រេងឥន្ធនៈសូគីម៉ិចឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សារព័ត៌មានអន្តរជាតិ បានចុះផ្សាយថា ពេលនេះ វ៉ាក់សាំងទប់ទល់បានជាមួយអូមីក្រុង គឺវ៉ាក់សាំងរបស់ចិន ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម ខណៈនៅថ្ងៃនេះ ករណីឆ្លងថ្មីអូមីក្រុង មានចំនួន ៥៦ នាក់ ។
សម្តេចបន្ថែមថា ដែលតា អាល់ហ្វាអស់ហើយ នៅសល់តែអូមីក្រុងតែប៉ុណ្ណោះ ពេលនេះមានជាង ៨០០ករណី តែមានសារព័ត៌មានអន្តរជាតិ ចុះផ្សាយថា ពេលនេះវ៉ាក់សាំងទប់ទល់ បានជាមួយអូមីក្រុង គឺវ៉ាក់សាំងរបស់ចិន ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យបងប្អូនពលរដ្ឋ បន្តនូវការប្រុងប្រយ័ត្នជំងឺកូវីដ ៣ការពារ និង ៣កុំ ក្រៅពីការធ្វើដំណើរប្រកបដោយសុវត្ថិភាព នៅក្នុងឱកាសសែនចូលឆ្នាំចិន និងវៀតណាមនេះ ៕ ដោយ វណ្ណលុក