សម្តេចតេជោ៖ ការនាំឯកឧត្តម ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រ ដើម្បីទូលថ្វាយព្រះអង្គអំពីការងារមួយចំនួន
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន អាកាសឫស្សីកែវ នៅលើបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវ សាលាដែក ជាប់ខាងជើងឃ្លាំងស្ដុក ប្រេងឥន្ធនៈសូគីម៉ិចឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការនាំឯកឧត្តម ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្ស ដើម្បីទូលថ្វាយព្រះអង្គអំពីការងារមួយចំនួន ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការហួសចិត្តចំពោះអ្នកវិភាគដែលបានវិភាគរឿងសម្តេចបាននាំឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅក្នុងព្រះបរមរាជវាំង កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ។
សម្តេចតេជោ បានបន្តថា ហ៊ុន ម៉ាណែត បានខិតខំខ្លាំងណាស់កន្លងទៅកំឡុងពេលកូវីដ ម៉ាណែតបានខំការពារដើម្បីឱ្យរាជវាំងមានសុវត្ថិភាពជៀសឆ្ងាយពីកូវីដ រឿងអ្វីដែល ខ្ញ៉ំនាំ ហ៊ុន ម៉ាណែតចូលគាល់ព្រះមហាក្សត្រមិនបាន? ។ សម្តេចក៏បានបង្ហើបដែរថា ខ្ញ៉ំត្រូវគាល់ថ្វាយព្រះអង្គអំពីការងារមួយចំនួន ទាំងការងារទប់ស្កាត់កូវីដ និងក៏បានគាល់ព្រះអង្គថា ថ្ងៃក្រោយទូលព្រះបង្គំនឹងដកខ្លួន ដោយ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាថ្ងៃអនាគត ៕ ដោយ វណ្ណលុក