Pierre-Emerick Aubameyang នឹងចាកចេញពី Arsenal ទៅចូលរួមជាមួយ Barcelona

ក្រុម Arsenal បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានចាកចេញពីក្លឹបដោយមានការយល់ព្រមពីគ្នាទៅវិញទៅមក ប៉ុន្តែ Barcelona មិនទាន់បញ្ចប់កិច្ចព្រមព្រៀងសម្រាប់កីឡាករសញ្ជាតិ ហ្គាបុងនោះទេ។


កីឡាករវ័យ 32 ឆ្នាំរូបនេះបានធ្វើដំណើរទៅប្រទេសអេស្ប៉ាញកាលពីថ្ងៃចន្ទ ដើម្បីចុះហត្ថលេខាជាមួយ Barca នឹងត្រូវបានថតរូបកាលពីថ្ងៃអង្គារ។ ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយថា ខ្សែប្រយុទ្ធ Aubameyang នឹងបង្ហាញ ខ្លួនសម្រាប់ក្លឹបនៅសប្តាហ៍នេះ។


សូមបញ្ជាក់ថា Aubameyang បានស៊ុតបញ្ចូលទីបាន 92 គ្រាប់ក្នុងការបង្ហាញខ្លួន 163 លើក។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរូបនេះមិនបានលេងឱ្យក្រុមកាំភ្លើងធំទេ ចាប់តាំងពីមានការបំពានលើវិន័យកាលពីខែធ្នូ ៕
ប្រភព ៖ BBC Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner