មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មន្ត្រីពន្ធនាគារ ប្រជុំកែសម្រួលកម្មវិធីអប់រំ វគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ

ដីឥដ្ឋ ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ បានរៀបចំកិច្ចប្រជុំ ដើម្បីឆ្លងកម្មវិធីអប់រំ វគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមាន សមាសភាពចូលរួម តំណាងគ្រូនគបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងនាយការិយាល័យនៃមជ្ឈមណ្ឌល នាព្រឹកថ្ងៃ ទី៣ ខែកុម្ភៈឆ្នាំ២០២៣ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានអង្គប្រជុំ បានសម្តែងនូវការស្វាគមន៍ចំពោះតំណាងគ្រូនគរបាលជាតិ ឧត្តមសេនីយ៍ វរសេនីយ៍ អស់លោក លោកស្រីទាំងអស់ ដែលបានចូលរួមប្រជុំនាឱកាសនេះនិងបានចូលមតិយោបល់ លើបែបបទនិងនីតិវិធីនៃការរៀបចំកម្មវិធីអប់រំ។ ដោយឡែកចំពោះទម្រង់យើងក៏បានធ្វើការផ្សព្វផ្សាយនិងបានអនុវត្តដូចគ្នាចំពោះអង្គភាពបណ្តុះបណ្តាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ដោយសង្ខេប របស់លោកឧត្តមសេនីយ៍ឯក ឈឹម ថាណាវណ្ណ ប្រធានមជ្ឈមណ្ឌលរួចមក ឯកឧត្តម ប្រធានអង្គប្រជុំ បានស្នើដល់តំណាងគ្រូនគរបាលជាតិ និងសមាជិកអង្គប្រជុំចូលរួមផ្តល់យោបល់ ដើម្បីកែសម្រួលកម្មវិធីអប់រំវគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារនេះឱ្យកាន់តែល្អ ប្រសើរថែមទៀត។

បន្ទាប់មក ឯកឧត្តម ប្រធានអង្គប្រជុំ បានពិនិត្យទៅលើកម្មវិធីអប់រំ ហើយបានធ្វើការកែសម្រួលខ្លឹមសារមួយចំនួននិងបានណែនាំ ដូខាងក្រោម៖

១- ស្នើពិនិត្យមើលលទ្ធផលសិក្សារំពឹងទុកនៃកម្មវិធីអប់រំ ត្រូវស្របទៅនឹងមេរៀននីមួយៗ និងត្រូវបែងចែកឱ្យបានច្បាស់លាស់អំពីជំនាញនិងចំណេះដឹង
២- ចំពោះកម្មវិធីអប់រំចំនួន២ទៀត ត្រូវត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ ទៅតាមកម្មវិធីអប់រំវគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ ដែលបានប្រជុំនាថ្ងៃនេះ ដើម្បីប្រជុំឆ្លងនៅពេលក្រោយ
៣- មជ្ឈមណ្ឌលស្នើសុំគោលការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ប្រជុំសម្រេច។
៤- បន្តចូលរួមអនុវត្តវិធានការ ៣កុំនិង៣ការពារ របស់រាជរដ្ឋាភិបាលនិងក្រសួងមសុខាភិបាលទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរាលដាលឆ្លងនៃជំងឺកូវីដ-១៩។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner