ដាំបបរហើយពន្លត់ភ្លើងមិនអស់ បង្កឲ្យឆាបឆេះផ្ទះចំនួន ៩ខ្នង នៅក្នុងស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង២និង
៣០នាទីរសៀលថ្ងៃទី ៦ ខែកុម្ភ: ២០២២ នៅចំណុចភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងចំនួន ៦ខ្នង និងឆេះអស់មួយចំហៀងៗចំនួន ៣ខ្នង ។

បើយោងតាមការបញ្ជាក់ពីលោកវរសេ
នីយ៍ឯក ហុឹម យ៉ុង អធិការនគបាលស្រុកជលគីរី បានឱ្យដឹងនៅវេលា ម៉ោង៧និង១០នាទីយប់ថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២២នេះថា មូលហេតុការបង្កឱ្យកើតមានអគ្គីភ័យឆាបឆេះអស់ផ្ទះជាច្រើនបែបនេះបណ្តាលមកពីក្មេងដាំបបរនិងចង្ក្រានហើយប្រហែសពន្លត់មិនអស់រួចទៅហូបបាយនៅផ្ទះអ្នកជិតខាងខណៈដែលម្តាយឪពុកមិននៅផ្ទះ ។

លោកអធិកានគរបាលស្រុកជលគិរីបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាគ្រួសារដែលរងគ្រោះមានឈ្មោះដូចខាងក្រោម ៖

  1. ឈ្មោះ ហង្ស ហាន ឆេះអស់ទាំងស្រុង ១ខ្នងផ្ទះទំហំ៥x៦មផ្ទះឈើប្រក់សង្គ័សី សជិក២នាក់ស្រី១នាក់ ។
  2. ឈ្មោះ ភា វ៉ាន់ ឆេះអស់ទាំងស្រុង ១ ខ្នងផ្ទះទំហំ ៥x៦ម ផ្ទះឈើប្រក់សង្គ័សី សជិក៣នាក់ស្រី២នាក់។
  3. ឈ្មោះ ម៉ៅ ផ្លង់ ឆេះអស់ទាំងស្រុង
    ១ ខ្នងផ្ទះទំហំ៦×១២មផ្ទះប្រក់គ្បឿង សមាជិក៥ស្រី៣នាក់។
  4. ឈ្មោះស៊្រុន ថន ឆេះអស់ទាំងស្រុង
    ១ ខ្នងផ្ទះទំហំ៦×៨មផ្ទះឈើប្រក់សង្គ័សី សមាជិក៧នាក់ស្រី២នាក់ ។
    5.ឈ្មោះម៉ន សុគន្ធា ឆេះអស់ទាំងស្រុង ១ ខ្នងផ្ទះទំហំ៦x១១មផ្ទះឈើប្រក់សង្គ័សី សមាជិក៣នាក់ ស្រី២នាក់ ។
    6.ឈ្មោះ ម៉ៃ ប៉ោត ឆេះអស់ទាំងស្រុង
    ផ្ទះទំហំ ៥×១២ ម ផ្ទះឈើប្រក់ស្លឹក សមាជិក៧នាក់ស្រី៣នាក់ផ្ទះរងផលប៉ះពាល់ ។
  5. ឈ្មោះ ម៉ៃ ព្រួញ ឆេះអស់មួយចំហៀងទំហំ៥×៩ម ផ្ទះប្រក់គ្បឿង សមាជិក
    ៧នាក់ស្រី៣នាក់។
  6. ឈ្មោះ ម៉ម ប៊ុណ្ណាវុធ(មន្រ្ដីសាលា
    ស្រុកជលគិរី)ឆេះអស់មួយចំហៀងផ្ទះទំហំ ៧×១២ផ្ទះប្រក់គ្បឿងសមាជិក
    ៧នាក់ស្រី២នាក់។
  7. ឈ្មោះ អ៊ួន រិទ្ធ ឆេះអស់មួយចំហៀងផ្ទះទំហំ៥×៩ប្រក់គ្បឿងសមាជិក៤នាក់ស្រី២នាក់។

ក្នុងករណីអគ្គីភ័យឆាប់ឆេះផ្ទះខាងលើ
នេះសមត្ថកិច្ចនគរបាលស្រុកជលគិរីបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ១០ឡាន មិនឱ្យឆេះរាលដាលទៅផ្ទះអ្នកដ៍ទៃបន្តទៀត ។

ពាក់ព័ន្ធករណីអគ្គីភ័យនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានពីទំហំនៃការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋអស់ប៉ុន្មាននៅឡើយនោះទេ ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner