ប្រធានខេមរសហព័ន្ធយូដូ ប្តេជ្ញាជំរុញការអភិវឌ្ឍសម្រាប់អាណត្តិថ្មី ២០២១-២០២៥

លោក ហេង លី ប្រធានខេមរសហព័ន្ធយូដូ បានប្តេជ្ញាចិត្តខ្ពស់ថា នឹងបន្តជំរុញការអភិវឌ្ឍវិស័យកីឡា យូដូ ឲ្យបានកាន់តែល្អប្រសើរ និងឲ្យមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាខិតខំរៀបចំផ្ទៃក្នុងគណៈកម្មាធិការ ប្រតិបត្តិរបស់សហព័ន្ធ ឲ្យបានល្អប្រសើរទៀតផង។
នេះជាការប្តេជ្ញាចិត្តរបស់លោក នៅក្នុងឱកាសជាប់ឆ្នោតជាថ្មីបន្តដឹកនាំជាប្រធាន ក្នុងមហាសន្និបាត បញ្ចប់អាណត្តិចាស់ទី៧ ពីឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិថ្មីទី៨ ឆ្នាំ២០២១ដល់ឆ្នាំ២០២៥ នៅ ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។


លោក ហេង លី បានបង្ហាញនូវក្តីរីករាយ ដែលសមាជិកនានា បានផ្តល់ការគាំទ្របោះ ឆ្នោតគាំទ្រដល់ លោក បន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មីបន្តទៀត។ ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ ពីឆន្ទៈ របស់ខ្លួន ក្នុងការបន្តអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តពង្រឹង និង ពង្រីកខេមរសហព័ន្ធយូដូ ឲ្យកាន់តែមានបរិមាណ និងគុណភាព ក្នុងការផលិតធនធានកីឡាករ កីឡា ការិនី ក៏ដូចជាពង្រីកក្លិបកីឡាយូដូនានា ឲ្យកាន់តែសម្បូរបែបបន្ថែមទៀត។


សមាសភាពនៃគណៈកម្មាធិការប្រតិបត្តិថ្មី មានចំនួន ១៣រូប តាមរយៈការអនុម័ត ផ្តល់សេចក្តី ទុកចិត្ត ដោយការលើកដៃ ដែលក្នុងនោះ លោក ហេង លី ប្រធានអាណត្តិចាស់ទទួលបានការគាំទ្រ ឲ្យបន្តដឹក នាំជាប្រធានសហព័ន្ធអាណត្តិថ្មី អមដោយអនុប្រធាន លោក ឌៀប វណ្ណឌី លោក នុត ហ៊ួន និងលោក Emmanuel Dias និងអគ្គលេខាធិការ លោក តេង ច័ន្ទគរុរដ្ឋា និងសមាជិកមួយចំនួនទៀត។
សូមបញ្ជាក់ថា មហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីនេះ ទទួលបានការចូលរួម ជាសក្ខី ភាពពីលោក ទុយ វិច្ឆិកា តំណាងនាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និង លោក ឯម ហៀង តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner