សហព័ន្ធកីឡាយានយន្តកម្ពុជា បានរៀបចំពិធីប្រគល់សញ្ញាប័ត្រ ជូនដល់គ្រូបង្វឹក អ្នកគ្រប់គ្រងព្រឹត្តិកាណ៍ប្រកួត និងអ្នកជួយសង្រ្គោះ

សហព័ន្ធកីឡាយានយន្តកម្ពុជា បានសហការជាមួយសហព័ន្ធកីឡាយានយន្តអន្តរជាតិ (FIA )រៀបចំវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមមកពីជាង៣០ប្រទេសចូលរួម រយៈពេលជាង៣សប្តាហ៍ តាមប្រព័ន្ធ Online ចំនែកឯនៅកម្ពុជា សហព័ន្ធកីឡាយានយន្តកម្ពុជា បានរៀបចំដោយមានក្រុមការងាររបស់លោក St. John បានជួយដោយមានសិក្ខាកាមកម្ពុជា មាន៩រូប ខណៈសិក្ខាកាមសរុបដែលចូលរួមតាម Online មាន៣០ នាក់ ។


ក្នុងពិធីបិទលោក Wong Pily អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាយានយន្តកម្ពុជា គឺជាសមាជិករបស់សហព័ន្ធកីឡាយានយន្តអន្តរជាតិ ដែលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមក្នុងព្រឹត្តិការប្រណាំងយានយន្តនានា ក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ។ លោក អនុប្រធាសហព័ន្ធ បញ្ជាក់ទៀតថា សហព័ន្ធកីឡាយានយន្តកម្ពុជាមានមោទនភាព ដែលសមាជិករបស់សហព័ន្ធបានក្លាយជាប្រធានគ្រូបង្វឹកការប្រណាំងយានយន្តវិលជុំ របស់សហព័ន្ធកីឡាយានយន្តអន្តរជាតិ ។

ម្យាងទៀត ក្រុមគ្រូពេទ្យរបស់សហព័ន្ធមួយចំនួន ក៏បានទទួលបានការបង្វឹកពីក្រុមគ្រូពេទ្យជំនាញពីសហព័ន្ធកីឡាយានយន្តពិភពលោកផងដែរ ។ លោក Wong Pily បានសង្កត់ធ្ងន់ថា ក្រុមគ្រូពេទ្យជំនាញត្រូវតែមានចំណេះដឹង និងលក្ខណៈពិសេសពីក្រុមគ្រូពេទ្យទូទៅ និងតម្រូវឲ្យមានលក្ខខ័ណ្ឌបច្ចេកទេសប្រកបដោយស្តង់ដារ ជាពិសេស នៅពេលដែលមានឧបទ្ទវហេតុកើតឡើង ។


ជាមួយគ្នានេះ លោកអនុប្រធាន Wong Pily បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងាររបស់លោក St. John ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមស្វែងយល់ពីសហព័ន្ធកីឡាយានយន្តកម្ពុជា និងជួយជ្រោមជ្រែងដល់កីឡាករកម្ពុជាចូលរួមប្រកួតកម្រិតជាតិ អន្តរជាតិ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner