គ.ជ.ប ដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ដែលមានអ្នកបោះឆ្នោតសរុបជាង៩លាននាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចស្ដីពីការផ្ដល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ដែលមានអ្នកបោះឆ្នោតសរុបចំនួន ៩.២០៥.៦៨១នាក់ ស្មើនឹង៨៧.៩៤ភាគរយ ក្នុងនោះស្រីចំនួន ៤.៩០៤.៨៣២នាក់ និងការិយាល័យសរុបចំនួន ២៣.៦០២ ការិយាល័យ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ គ.ជ.ប ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធនឹងដំណើរការទាំងមូលដែលអនុវត្តទៅតាមច្បាប់ជាធរមានក្នុងនោះការរៀបចំបញ្ជីបោះឆ្នោត គឺបានបញ្ចប់ នឹងបានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ការផ្ដល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ដែលមានអ្នកបោះឆ្នោតសរុបចំនួន ៩.២០៥.៦៨១នាក់ ស្មើនឹង ៨៧.៩៤ភាគរយ ធៀបទៅនិងប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner