កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចំនួនពីរគ្រាប់សារជាថ្មីទៀតធ្លាក់ចូលទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន

ជប៉ុន៖ អាវុធពីរគ្រាប់ដែលកូរ៉េខាងជើងបានបាញ់សាកល្បង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺជាគ្រាប់មីស៊ីល ហើយវាជាការធ្វើតេស្ដអាវុធលើកចុងក្រោយបំផុត ខណៈកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេ៉រិក និង កូរ៉េខាងជើង កំពុងជាប់គាំង នេះបើតាមឆ្មាំការពារដែនសមុទ្រជប៉ុន ។

ដោយឡែក យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា អាវុធទាំងពីរគ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីតំបន់មួយនៃទីក្រុង យុនផូ ខេត្ត ហាំក្យុងខាងត្បូង ដែលស្ថិតនៅភាគខាងកើតប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុននៅម៉ោងប្រមាណ៤និង៥៩នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ។

នេះគឺជាការធ្វើតេស្ដលើកទី១៣ហើយរបស់កូរ៉េខាងជើង ដោយការបាញសាកល្បងលើកចុងក្រោយមួយធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ជាពេលដែលទៅទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ ចេញពីប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត រួចធ្លាក់ចូលក្នុងសមុទ្រជប៉ុន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner