កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលអូរ បែក ក្អម បានឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ករណីខ្ចីរថយន្តយកទៅបញ្ចាំ
ភ្នំពេញ៖ ជនសង្ស័ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពខ្ចី រថយន្ត គេ យក ទៅ បញ្ចាំ ។
ករណីនេះឃាត់ខ្លួន នៅ ចំណុច ក្នុង បរិវេណ ខុន ដូរ ស៊ី ង ហួយ ឈឹង ផ្លូវ សហព័ន្ធ រុស្ស៊ី ភូមិ ទ្រុងមាន់ សង្កាត់ អូរ បែក ក្អម ខណ្ឌ សែន សុខ នៅវេលា ម៉ោង ២០ និង០០ នាទីថ្ងៃទី២៨ ខែ វិចិ្ឆកា ឆ្នាំ ២០១៩ ។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យ ឈ្មោះ ចាន់ មីខាង ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរគ្មាន ជនជាតិ ខ្មែរ ស្នាក់ នៅផ្ទះ លេខ ២១ ផ្លូវ បេតុង ភូមិ តាង៉ូវ សង្កាត់និរោធិ៍ ខណ្ឌ ច្បារ អំពៅ ( ឃាត់ខ្លួន នៅ មុខ ខុន ដូរ ស៊ី ង ហួយ ឈឹង ភូមិ ទ្រុងមាន់ សង្កាត់ អូរ បែក ក្អម ) ( គ្មាន សារធាតុ ញៀន ) បានប្រើល្បិច ខ្ចីរថយន្ត ជន រង គ្រោះ ឈ្មោះ HUANG GUOJIAN ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិ ចិន មុខរបរ ប្រធាន ក្រុង ម ហ៊ុន ចុង ធៀន យន់ ហ័រ គៀង ឆៃ ស្នាក់នៅខុន ដូរ ស៊ី ង ហួយ ឈឹង ផ្លូវ សហព័ន្ធរុស្ស៊ី ភូមិ ទ្រុងមាន់ សង្កាត់ អូរ បែក ក្អម ខណ្ឌ សែន សុខ ។
សមម្ភារបាត់បង់ រថយន្ត ០១ គ្រឿង ម៉ាក លិច ស៊ីស RX៣៣០ ពណ៌ ស ផលិត ឆ្នាំ ២០០៥ ពាក់ ស្លាក លេខ ភ្នំពេញ 2AB-8417 ។ បច្ចុប្បន្ន ជនសង្ស័យ កំពុង ឃាត់ខ្លួន នៅ អធិការដ្ឋាន នគរបាល ខណ្ឌ សែន សុខ ដើម្បី អនុវត្តន៍តាមនីតិវិធី ៕ធ.ដ