នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យ៣នាក់ ទៅកាន់តុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ ចំនួន៣នាក់ ករណីប្រើប្រាស់គ្រឿងញៀន ទៅតុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើងនៅថ្ងៃ២៩ខែវិច្ឆិកា ឆ្នាំ២០១៩ ។

យោងតាមរបាយការណ៍របស់នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា  ជនសង្ស័យទាំង៣នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក មានករណី  ប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យ ទាំង៣នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។
ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿងទៅតុលាការ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner