សមត្ថកិច្ចខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួន ជនសង្ស័យពីរនាក់ បន្ទាប់ពីឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋបានសម្រេច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បើតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា មានជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកថ្មី ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ) នៅមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជូ ចាន់រ៉ា ភេទស្រី អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅ ផ្ទះជួល សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ចំណែកជនសង្ស័យ០២នាក់ដែកត្រូវឃាត់ខ្លួនរួមមាន ៖
ទី១-ឈ្មោះ ថោង សុថារ័ត្ន ភេទប្រុស អាយុ២១ ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ និងទី២-ឈ្មោះជេត គង់ជីវ័ន្ត ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅ ភូមិ ចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ក្នុងរបាយការណ៍របស់លោកអធិការរងបានឲ្យដឹងថា៖ មុនពេលកើតហេតុជនរង គ្រោះជិះម៉ូតូផាសអាប់ទៅមន្ទីរពេទ្យករុណា នៅសង្កាត់ព្រែកថ្មី ពេលមកដល់ចំណុចកើតហេតុ ក៏លើកទូរស័ព្ទដៃម៉ាកOppo A-៧  និយាយជាមួយម្តាយ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះថោង សុថារ័ត្ន និងឈ្មោះជេត គង់ជីវ័ន្ត ជិះម៉ូតូម៉ាកHonda Beat ពណ៌ផ្កាឈូកលាយស ស្លាកលេខ ភ្នំពេញ១HT-៩៨០៩ មកអែបឆ្វេង រួចជនសង្ស័យឈ្មោះជេត គង់ជីវ័ន្ត អង្គុយក្រោយ ឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេច ជិះគេចខ្លួន ពេលនោះជនរងគ្រោះស្រែកចោរៗ ក៏មានសមត្ថកិច្ចយើងល្បាតឃើញដេញតាមជនសង្ស័យមកដល់ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្ដង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner