ជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួន នៅចំណុចក្នុងវត្តនាគវ័ន្ត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ។

ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនសង្ស័យទី១-ឈ្មោះ  នូ សីហា ហៅ ភិន ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ 
មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ ៨៨ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។  និងទី២-ឈ្មោះ អ៊ឹម រិទ្ធី ហៅ វ៉ា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះលេខ ៨៨ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំងនេះជាប់ពីបទ អំពើលួច ម៉ូតូមួយគ្រឿងម៉ាកSUZUKI NEX ពណ៌ ស ពាក់ស្លាកលេខកំពង់ធំ ១F៨៦៣៧ ឆ្នាំផលិត ២០១៣ នៅចំណុចមុខផ្ទះលេខ១៨៣J ផ្លូវម៉ុងរិទ្ធី ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង ២៧ នាទី ។

ចំណែកវត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ស ខៀវ ឆ្នាំផលិត២០១៧ ពាក់ស្លាកលេខ ភ្នំពេញ១HL ០២៦៧ -ទូរសព្ទ័ដៃម៉ាកហូវៃ មួយគ្រឿង

-ដងកាច់ ចំនួន ០១ ,សោទីបលេខ ៨ ចំនួន ០១ដើម  
-សោទីប លេខ ១០ ចំនួន ០១ ដើម  
-តួណឺវីស អត់ដង ចំនួន ០១ ដើម 
-តួណឺវីស មានដង ពណ៌ ខ្មៅ ចំនួន ០១ ដើម 
-ម៉ូតូម៉ាកសេ១០០កូរ៉ ពណ៌ ខៀវ លេខតួ ១៩៨៧០៩៤ គ្មានស្លាកលេខ និង
-ទូរសព្ទ័ដៃម៉ាក អុបប៉ូ ពណ៌ក្រហម ស៊ីមកាតលេខ ០១១ ៧០៦៣៧០  ។

ឬឯជនរងគ្រោះមានឈ្មោះ អំ វីណា ភេទ ស្រី អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៨៣J ផ្លូវលេខ១៩៨២ ក្រុម៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ សម្ភារបាត់បង់
-ម៉ូតូម៉ាក SUZUKI NEX មួយគ្រឿង ។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner