ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង មិត្តហ្វូន ខេមបូឌាលីគកម្ពុជា ដោយមិនទាន់ស្គាល់ពាក្យថាចាញ់
ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង មិត្តហ្វូន ខេមបូឌាលីគកម្ពុជា ដោយមិនទាន់ ស្គាល់ពាក្យថាចាញ់ បន្ទាប់ពីយកឈ្នះក្រុម អង្គរថាយហ្គឺរ ជាលើកដំបូងផងនោះ គិតចាប់ពីឆ្នាំ២០១៦ ក្នុងលទ្ធផល ២:០ សម្រាប់សប្ដាហ៍ទី០៩ នៅកីឡដ្ឋានខេត្តស្វាយរៀង ។ ស្របពេលដែល សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ៣:០ ក្រុមសូលទីឡូអង្គរ ,វិសាខា ១០:១ អាស៊ីអឺរ៉ុបយូណាយធីត ក្រុមអគ្គិសនីកម្ពុជា ០:៣ នគរបាលជាតិ , ក្រុមបឹងកេត ៣:១ ភ្នំពេញក្រោន និងណាហ្គាវើល ៣:០ យុវជន U18 បាទី ។
គួរបញ្ជាក់ថា សម្រាប់សប្តាហ៍ទី១០ ការប្រកួតបាល់ទាត់ មិត្តហ្វូន ខេមបូឌាលីគកម្ពុជា ២០២០ ថ្ងៃទី១ ខែសីហា ក្រុមគីរីវង់សុខសែនជ័យ បើកទ្វាពហុកីឡដ្ឋានរបស់ខ្លួនទទួលភ្ញៀវ ក្រុម សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ស្របពេលក្រុម អាស៊ីអឺរុប ប៉ះ ណាហ្គាវើលដ៏ ភ្នំពេញក្រោន ប៉ះ សូលទីឡូអង្គរ រីឯថ្ងៃទី២ ខែសីហាវិញ ក្រុមព្រះខ័នរាជស្វាយរៀង បន្តប្រកួតក្នុងផ្ទះ សម្រាប់សប្តាហ៍ទី១០ ទទួលក្រុម វិសាខា , ក្រុមអគ្គីសនីកម្ពុជា ទទួល បឹងកេត និងក្រុមនគរបាលជាតិ ទទួល យុវជនបាទីអាយុក្រោម១៨ឆ្នាំ។
សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៩ ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង មិត្តហ្វូន ខេមបូឌាលីគកម្ពុជា ដោយមិនទាន់ ស្គាល់ពាក្យថាចាញ់ ឆ្លងកាត់៨ប្រកួត ឈ្នះ៧ ស្មើរ១ មាន២២ពិន្ទុ ក្រុមបឹងកេត ឈរលេខ២ មាន២០ពិន្ទុ ឆ្លងកាត់៨ប្រកួត ឈ្នះ៦ ស្មើរ២ និងក្រុមលេខ៣ ឆ្លងកាត់៩ប្រកួត ឈ្នះ៦ ស្មើរ១ ចាញ់២ មាន១៩ពិន្ទុ ស្របពេលដែល ក្រុមនគរបាលជាតិ និងសូលទីឡូអង្គរ ឈរបាតតារាង ឆ្លងកាត់៨ប្រកួត ដោយមាន៣ពិន្ទុដូចគ្នា ៕ រូបភាព Page Metfone Cambodia League