នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើយោងតាមរបាយការណ៍របស់លោកអធិការបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ សៀម សុខម៉េង ភេទប្រុស អាយុ ២១ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិបាយ់ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ