លោកជំទាវ ម៉ែន សំអន ៖ អ្នកវិនិយោគចិនជាដៃគូរដ៍សំខាន់ លើគ្រប់វិស័យហើយធំជាងគេ របស់ប្រទេសកម្ពុជា
ភ្នំពេញ
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចនិងជា តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានថ្លែងបញ្ជាក់ថា ប្រទេសចិន គឺជាដៃគូរពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគ ដ៏ធំជាងគេរបស់កម្ពុជាឆ្នាំ២០១៩ នេះគឺជាឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ដែល ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមា និតចិនបាន នឹងកំពុង រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងទេសចរណ៍ ។ លោកជំទាវ កិត្ដិសង្គហបណ្ឌិតម៉ែន សំអន បានថ្លែងបញ្ជាក់បែបនេះ ក្នុងពិធី សន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកល លោក (TIANXIACHA OSHAN Economic Confer ence ) ដែលបានប្រារព្ធធ្វើនៅ មជ្ឈ មណ្ឌលពាណិជ្ជកម្មកោះពេជ្រ កាល ពីរាត្រីថ្ងៃព្រហស្បតិ ២កើត ខែមិគសិរ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៩ ។
លោកជំទាវ កិត្ដិសង្គហបណ្ឌិតម៉ែន សំអន បានថ្លែងបន្ដថាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវ ស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់ វិស័យ ជាពិសេស វិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមា ណ ៧% ដែលនាំឲ្យចំណូលរបស់ប្រជាជនទូទាំងប្រទេសមានការកើនឡើង និងមានជីវភាពរស់នៅកាន់តែប្រសើរ។
លោកពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ក៍បានបញ្ជាក់ថា សមាគមសម្ព័ន្ធខ្មែរចិន
បានដំណើរការតាំងពីថ្ងៃទី១០ខែធ្នូឆ្នាំ ២០១១ ដែលជាវេទិកាលំដាប់អន្តរជាតិដ៏ធំមួយ សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរបស់ពាណិជ្ជករចិនទាជីវ និងទទួល បានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល និងស្ថាប័ននានាក្នុងបណ្តាប្រទេស សកលោក ។ តាមរយៈការ ប្រារព្ធវេទិកាសន្ទរនា កិច្ចប្រជុំតុមូល កម្មវិធីសប្បុរសធម៌ កន្លងមកបានទាក់ទាញពាណិជ្ជករចិន និងមកពីបណ្តាប្រទេសក្នុងពិភពលោក ពី៣០០-៥០០នាក់ចូលរូម។ នេះក៏ជាវេទិការសម្រាប់ពាណិជ្ជករចិនទាជីវ និងពាណិជ្ជករក្នុងតំបន់ធ្វើការប្រាស្រ័យទាក់ទង ផ្លាស់ប្តូរយោបល់ និងឈានទៅដល់កិច្ចសហការលើវិស័យពាណិជ្ជកម្ម ។
លោក ពុង ឃាវសែ បានបន្ថែមថា មកដល់បច្ចុប្បន្នសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលបានប្រារព្ធ ៤អាណត្តិមកហើយ ៖ អាណត្តិទី១ ប្រារព្ធនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១ ក្រោមប្រធានបទ” បម្រែបម្រួល នៃសេដ្ឋកិច្ចពិភពលោក និងការប្រកួតប្រជែងនៃពាណិជ្ជករចិនទាជីវ”ទីតាំងៈ ទីក្រុងប៉េកាំង ប្រទេសខចិន ។ អាណត្តិទី២ប្រារព្ធនាថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រោមប្រធានបទ “វិនិយោ គនៅប្រទេសចិន ដើម្បីរួមគ្នាបង្កើតភាពត្រចះត្រចង់“ទីតាំងៈ ទីក្រុងប៉េកាំង អាណត្តិទី៣ ប្រារព្ធនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ក្រោមប្រធានបទ “ការស្វាគមន៍នូវយុគសម៍យមូលធុន ការប្រមូលផ្តុំនូវមូលធនចិនទាជីវ រួបរូមចម្រុញកម្រោងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ“ទីតាំងៈ ទីក្រុងម៉ាកាវអាណត្តិទី៤ ប្រារព្ធនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២១០៧ ក្រោមប្រធានបទ ការបង្ហាញនូវសក្តានុពល រួបរូមចម្រុញកម្រោងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ “ទីតាំងៈ ទីក្រុងប៉េកាំង អាណត្តិទី៥ ប្រារព្ធនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩“ក្រោមប្រធានបទ“រួបរូមចម្រុញកម្រោងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ“ទីតាំងៈរាជធានីភ្នំពេញតែម្តង៕