វេជ្ជបណ្ឌិតថៃល្បីម្នាក់ និយាយថា អូមីក្រុងឆ្លងលឿនខ្លាំងមែន

វេជ្ជបណ្ឌិត យ៉ុង ផូវ័ររ៉ាវ៉ាន់ (Yong Poovorawan) អ្នកឯកទេស មេរោគឈានមុខគេនៅប្រទេសថៃបានអះអាង តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកថា ទោះបីជាមនុស្សកាន់តែច្រើនកំពុងឆ្លងមេរោគ អូមីក្រុង(Omicron) បើប្រៀបធៀបទៅនឹង ដែលតា(Delta) ក៏ដោយ ក៏អត្រានៃការស្លាប់ គឺទាបជាងឆ្ងាយ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ទិន្នន័យដែលប្រមូលបានពីការឆ្លង ដែលត្រូវបានបញ្ជាក់តាមរយៈការធ្វើតេស្ត RT-PCR បង្ហាញថា អត្រានៃការស្លាប់ព្រោះអូមីក្រុង បានធ្លាក់ចុះ ដល់០,២ ភាគរយ។ ការប៉ាន់ប្រមាណនេះគឺផ្អែកលើការពិតដែលថាចំនួនករណីអូមីក្រុង ដែលបានបញ្ជាក់គឺខ្ពស់ជាងពេលដែលវីរុស ដែលតា កំពុងរីករាល ដាលនៅក្នុងប្រទេស។

លោក Yong ក៏បានបង្ហាញដែរថា ការស្លាប់ភាគច្រើនពាក់ព័ន្ធ នឹងជនងាយរងគ្រោះ ដូច្នេះពួកគេគួរតែត្រូវបានផ្តល់ការថែទាំបន្ថែម និងវិធានការបង្ការដ៏តឹងរឹងគួរតែត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ ការរីករាលដាលនៃមេរោគ៕ ប្រែសម្រួលដោយៈសារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner