ប្រមុខ អ.ស.ប អំពាវនាវឱ្យដោះស្រាយភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈក្របខ័ណ្ឌការទូត

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.)លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស នៅថ្ងៃចន្ទដើម សប្តាហ៍នេះបានស្នើឱ្យមេដឹកនាំពិភពលោកបង្កើនទំនាក់ទំនងការទូតដើម្បីលុបបំបាត់ភាពតានតឹងដែលកើនឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន។

ការអំពាវនាវរបស់លោក ហ្គូទែរ៉េស បានកើតមានឡើងបន្ទាប់ ពីលោកបានជួបប្រជុំតាមអនឡាញជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាររូវ ហើយលោកក៏ធ្វើកិច្ចពិភាក្សា ដាច់ ដោយឡែកមួយទៀតជាមួយនឹងប្រមុខការទូតអ៊ុយក្រែនលោក ឌីមីតត្រូ ខូឡេបា ផងដែរ។

លោក ហ្គូទែរ៉េស បានបញ្ជាក់ថា ពេលវេលានេះ គឺដើម្បី បំបាត់ ភាពតានតឹង និងបន្ថយសកម្មភាពតានតឹង នៅនឹង កន្លែង។ មិនមានកន្លែងសម្រាប់វោហាសាស្ត្របញ្ឆេះកំហឹង នោះទេ។

ប្រមុខការទូតអ.ស.ប.រូបនេះបានសង្កត់ធ្ងន់ទៀតថា ធម្មនុញ្ញរបស់អ.ស.ប.តម្រូវឱ្យរដ្ឋជាសមាជិកទាំងអស់ រក្សា ភាពអត់ធ្មត់ក្នុងទំនាក់ទំនងអន្តរជាតិរបស់ពួកគេ ពីការ គំរាមកំហែងឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយ៕
ប្រភព៖ CGTN ប្រែសម្រួលដោយៈឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner