“ទៅជិះឡាន មកវិញជិះចាន” គឺជាពាក្យដែលគេតែងតែនិយាយនៅសម័យសង្រ្គាម ជាពិសេសសង្រ្គាមជាមួយទ័ពព្រៃខ្មែរក្រហម

អត្ថបទដោយ៖
AMS OneMinute

ព្រៃគឺជាមូលដ្ឋានទ័ពលាក់ខ្លួនរបស់អតីតទ័ពព្រៃខ្មែរក្រហម ហើយក៏ជាសមរភូមិដ៏ក្តៅមួយ ប៉ុន្តែបច្ចុប្បន្ន ក្រោមម្លប់នៃសន្តិភាព ព្រៃដែលធ្លាប់ជាមូលដ្ឋានលាក់ខ្លួន និងតស៊ូរបស់ទ័ពព្រៃខ្មែរក្រម បានក្លាយជាទីកម្សាន្តបែបទេសចរណ៍ផ្សងព្រេងធម្មជាតិរបស់ទេសចរជាតិ និងអន្តរជាតិ។ ពីទីកន្លែងដែលប្រជុំគ្នារៀបផែនការប្រយុទ្ធ មកជាទីកន្លែងជួបជុំជាមួយគ្រួសារ មិត្តភ័ក្តិ បោះតង់ អាំងសាច់ ច្រៀងលេងកម្សាន្តដោយក្តីរីករាយ។ ព្រៃលែងជាទីគួរឱ្យភ័យខ្លាចទៀតហើយ ប៉ុន្តែបានក្លាយជាទីកន្លែងដែលនាំភាពស្រស់ស្រាយដល់អ្នកទេសចរជាមួយនឹងទេសភាពស្រស់បំព្រង លាយឡំនឹងសំឡេងសត្វយំដូចជាតន្ត្រីបំពេរអារម្មណ៍។

ប្រភព៖ សច្ចធម៌ប្រវត្ដិសាស្រ្ដ

ads banner