ក្របខណ្ឌ Premier League បានសម្រេចបន្ធូរបន្ថយវិធានការការពារកូវីដ-១៩ មួយចំនួន

ក្របខណ្ឌ Premier League បានបញ្ជាក់ពីការសម្រេចបន្ធូរបន្ថយវិធានការការពារកូវីដ-១៩ មួយចំនួនចេញ ដូចជាការពាក់របាំងមុខការពារ ក្នុងតំបន់ដែលក្លិបនីមួយៗធ្វើការ ។
ការសម្រេចចិត្តដកចេញនូវវិធានការបែបនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយម្ចាស់ភាគហ៊ុនទាំងអស់ កាលពីសប្តាហ៍កន្លងទៅ ។
គួរបញ្ជាក់ថា ប្រសិនមានករណីឆ្លងខ្លាំង Premier League បានបង្កើនវិធានការសង្រ្គោះបន្ទាន់ដោយបង្កើនការធ្វើ PCR តេស្តជារឿយៗលើកីឡាករ និងបុគ្គលិកក្លិបទាំងអស់ ។ តែបើតួលេខឆ្លងថយចុះ ការធ្វើតេស្តនឹងធ្វើ២ដងក្នុងមួយសប្តាហ៍ ។
សូមបញ្ជាក់ថា វិធានការការពារកូវីដ-១៩ មួយចំនួនទៀត នៅក្រខណ្ឌ Premier League នឹងបិទបញ្ចប់ត្រឹមចុងខែកុម្ភៈនេះ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner