កូរ៉េខាងជើង៖ រញ្ជួយដីផ្ទួនៗ ជិតកន្លែងបាញ់អាវុធនុយក្លេអ៊ែរ

ព្យុងយ៉ាង ៖ ប៉ុន្មានថ្ងៃមកនេះ ការរញ្ជួយដីបានវាយប្រហារចំនួន ៤ដង នៅជិតនឹងតំបន់បាញ់សាកល្បងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នេះបើតាមកូរ៉េខាងត្បូង។

ទីភ្នាក់ងារអាកាសធាតុសេអ៊ូល KMA បានបញ្ជាក់ដែរថា តាំងពីថ្ងៃសុក្រ សប្តាហ៍មុន មកដល់ ថ្ងៃទី១៥ កុម្ភៈ ២០២២នេះ ទីតាំងដែលកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ព្យុងគី រី (Punggye-ri ) ចំនួនយ៉ាងតិច ៤ដង ប៉ុន្តែជាការរញ្ជួយតូចៗ កើតឡើងដោយសារធម្មជាតិ ក្នុងនោះ រញ្ជួយដីកម្លាំង ២.៥រិចទ័រ ទើបបានកើតមាននៅទីនោះ នាព្រឹកថ្ងៃទី១៥ កុម្ភៈនេះ មានចម្ងាយប្រមាណ ៣៦គីឡូម៉ែត្រ ពីទីតាំងបាញ់អាវុធនុយក្លេអ៊ែរ។

តំបន់ Punggye-ri ស្ថិតនៅភាគខាងជើងឆៀងខាងកើត កូរ៉េខាងជើងនេះ ត្រូវបានគេស្គាល់ថា ជាកន្លែងដែលកូរ៉េខាងជើងបាញ់អាវុធនុយក្លេអ៊ែរ តាំងពីឆ្នាំ២០១៧ ៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner