Update ៖ គណៈប្រតិភូរដ្ឋមន្ត្រីការបរទេសចំនួន ៦ហើយ បានមកដល់កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

ភ្នំពេញ ៖ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ចំនួន ៦ហើយ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស ដែលបានអញ្ជើញមកដល់កម្ពុជានេះ រួមមាន៖
១- រដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រ៊ុយណេដារូសាឡឹម
២- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី
៣- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី
៤- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតឡាវ
៥- រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ
៦- រដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្វីលីពីន ៕ ដោយ ពលជ័យ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner