គិតត្រឹមម៉ោង៥រសៀល ថ្ងៃទី១៥ កុម្ភៈ រដ្ឋមន្រ្តីការបរទេសចំនួន ៣ បានមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅកម្ពុជា
ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍របស់ក្រសួងការបរទេសកម្ពុជា គិតមកដល់ម៉ោង ៥រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ មានរដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួន៣ បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីត្រៀមចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers Retreat) នៅថ្ងៃ១៦-១៧ កុម្ភៈ ដោយផ្ទាល់ ។
បើតាមក្រសួងការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសចំនួន៣ ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជា មានឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី, ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម Teodoro Locsin រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ត្រូវទូរទស្សន៍ជាតិកម្ពុជាផ្សាយថា ក៏បានមកដល់ដែរ ។ ចំពោះរដ្ឋមន្រ្តីការបរទេសចូលរួមប្រជុំតាមអនឡាញ រួមមាន ៖ រដ្ឋមន្រ្តីការបរទេសថៃ និងព្រុយណេ ។
ដោយឡែក ភាគីមីយ៉ាន់ម៉ាវិញ មិនបានបញ្ជូនតំណាង ដែលមិនមែនអ្នកនយោបាយចូលរួមទេ ទោះអាស៊ាន ចេញលិខិតអញ្ជើញក៏ដោយ ក្នុងគ្រាអាស៊ាន មិនអញ្ជើញរដ្ឋមន្រ្តីការបរទេសគីមីយ៉ាន់ម៉ា ៕ ដោយ វណ្ណលុក