ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ការបញ្ចប់កិច្ចសន្យា និងប្រតិបត្តិការហិរញ្ញវត្ថុនោះទេ។ សូម្បីតែគម្រោងវិនិយោគដ៏ទាក់ទាញ បំផុតនាពេលខាងមុខក៏មិននាំមកនូវប្រាក់ចំណេញនោះដែរ។ បើទោះបីជាស្ថានភាពនេះហាក់បង្កើតបញ្ហាដល់អ្នកយ៉ាងណាក្តី សូមធ្វើចិត្តឲ្យមានសន្តិភាពបំផុត។ ក្នុងពេលនេះគួរកំណត់ ការអនុវត្តឲ្យស្ថិតនៅក្នុងទម្រង់តូចល្មម ពីព្រោះបើទោះបីជាលោកអ្នកចំណាយពេលវេលា កំលាំង​ និងប្រាក់កាសយ៉ាងណាក្តី អ្នកមិនអាចទទួលបានទិន្នផលដែលរំពឹងនោះទេ។​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។​ ថ្ងៃនេះទំនងជាធ្វើឲ្យទំនាក់ទនងរវាងមិត្តរួមការងារ និងថ្នាក់លើកាន់តែអាក្រក់ទៅៗ។ រាល់ការផ្តល់យោបល់នឹងមិនទទួលបានការយល់ព្រម ឬការយល់ស្របនោះទេ ដូច្នេះសូមកុំចូលរួមក្នុងការពិភាក្សាដែលគ្មានន័យ។ ហោរាសាស្រ្តអាជីព ណែនាំកុំឲ្យរស់នៅជាមួយកំហុសដែលបានកើតឡើងកន្លងមក។ សូមចងចាំថា អាជីវកម្ម របស់អ្នកនៅពេលព្រឹកមិនសូវល្អប្រសើរទេ ប៉ុន្តែសូមកុំបារម្ភពីព្រោះចាប់ពីពេលថ្ងៃត្រង់ទៅ អ្វីៗនឹងអាចប្រែប្រួលទៅជាប្រសើរវិញបាន។ ក្រៅពីនេះ អ្នកទំនងជាអាចរកមធ្យោបាយដោះស្រាយបានល្អ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អ ប្រសើរ ប៉ុន្តែបញ្ហាមួយចំនួនក៏កំពុងមានវត្តមានផងដែរ ដូច្នេះសូមលោកអ្នកយកចិត្តទុក ដាក់បន្ថែម និងដាច់ខាតកុំមើលងាយស្ថានការណ៍ណាមួយឲ្យសោះ។ ម្យ៉ាងទៀតកុំព្យាយាម សម្រេចគោលដៅជាច្រើនក្នុងពេលតែមួយ។ វានឹងគ្រប់គ្រាន់ហើយ ប្រសិនបើអ្នកលះបង់ ពេលវេលាសម្រាប់បញ្ហាសំខាន់បំផុត និងប្រធានបទណាដែលជាអាទិភាព។ ចំពោះទំនាក់ទំនងក្នុងក្រៅជាមួយមនុស្សនៅក្បែរខ្លួនគឺអាចធ្វើទៅបានដោយមិនមានចំណុចចោទនោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលដែលអំណោយផលសម្រាប់អ្នក ក្នុងការបង្ហាញគោលបំណង និងទិន្នផលការងារ ដូចជាស្នាដៃសិល្បៈ និងគំនិតច្នៃប្រឌិត។ អ្នកអាចបញ្ចប់គម្រោងដែលចាប់ផ្តើមពីមុនដោយជោគជ័យ ប៉ុន្តែក៏មិនគួរមានការប្រញាប់ ប្រញាលពេកទេ។ អ្វីកាន់តែពិសេសលោកអ្នកទទួលបានភាពឆ្លាតវៃ រហ័សរហួន និងបរិយាកាលវិជ្ជមាន ដូច្នេះអ្នកអាចធ្វើឲ្យមនុស្សនៅក្បែរខ្លួនស្រលាញ់គាំទ្រលោកអ្នកដោយពេញ ចិត្ត។ ហើយបើទោះបីជាក្នុងកាលទេសខ្លះ អ្នកបានជួបបញ្ហាខ្លះក្តី ក៏មិនគួរមានការព្រួយ បារម្ភនោះទេ ពីព្រោះនៅទីបំផុតព្រឹត្តិការណ៍នេះនឹងក្លាយជាវិជ្ជមាននៅទីបំផុត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នករស់នៅក្នុងស្ថាន ភាពអវិជ្ជមាន។ ប្រសិនបើអ្នកកំពុងជួបបញ្ហា ឬការមិនពេញចិត្តក្នុងវិជ្ជាជីវៈ សូមស្វែងរកវិធី សាស្រ្តដោះស្រាយ និងធ្វើសកម្មភាពផ្សេងៗដើម្បីអ្នកមានឳកាសយល់ដឹងបន្ថែម​ ហើយអាចរកច្រកចេញដោយសមស្រប។ ព្យាយាមពង្រីកបញ្ជីភារកិច្ច និងទំនួលខុសត្រូវ។ ដោយឡែក ប្រសិនបើអ្នកមានគម្រោងចុះកុងត្រាធ្វើអាជីវកម្ម ឬបោះទុន ដោយប្រើប្រាស់លុយកាក់ច្រើន ចូរមានការប្រុងប្រយ័ត្នចំពោះការខាតបង់ ដូច្នេះយកល្អកុំធ្វើសកម្មភាពអាជីវកម្ម ក្នុងកំរិតខ្ពស់ពេក។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានបរិយាកាស ដែលមានភាពសុទិដ្ឋិនិយមបំផុត។ មនុស្សដែលនៅជុំវិញខ្លួនលោកអ្នកស្រលាញ់ រាប់អាន និងអាចជួយជ្រោមជ្រែងលោកអ្នកបាន។ ម្យ៉ាងទៀត ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីមួយ គង់នឹងបានសម្រេចទាំងអស់។ អាស្រ័យេហេតុនេះសូមកុំមានការខកខាន ប្រើប្រាស់ពេលវេលា នេះឲ្យមានប្រយោជន៍បំផុត។ ក្នុងនោះសូមប្រយ័ត្នលើការពិភាក្សាដែលមានគំនិតរិះគន់ ឬប្រធានបទដែលមិនមានប្រយោជន៍ដល់ការងារ។ ប្រសិនបើអ្នកអាចធ្វើបាននោះអ្នកនឹងទទួលបានអនាគតអាជីពដ៏រឹងមាំ។ លើសពីនេះ សូមមានភាពហ្មត់ចត់នឹងអាជីវកម្ម។​

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកកុំឲ្យចាកចេញឆ្ងាយពីគម្រោង ដែលបានរៀបចំ។ ការងារទាំងឡាយណាដែលគ្មានផែនការច្បាស់លាស់មិនគួរសាកល្បងនោះទេ ដោយសារបញ្ហានៅក្នុងថ្ងៃនេះមានភាពវិជ្ជមានបំផុត។ កុំធ្វើការបដិសេធការផ្តល់ជូន ក្នុងដំណើរបេសកកម្មផ្លូវការ ពីព្រោះនៅក្នុងខែក្រោយនេះអ្នកនឹងទទួលបានការចាកចេញមួយ។ ប៉ុន្តែប្រសិនបើផ្នែកជំនួញវិញ ធ្វើយ៉ាងណាអនុវត្តផែនការតូចល្មម ប្រសើជាងអាជីវកម្មធំ ពីព្រោះផលចំណេញមិនអាចតបស្នងការបោះទុននោះទេ។ ផ្ទុយទៅវិញ ចំពោះការធ្វើកិច្ចសន្យា ឬការសម្រេចចិត្តផ្សេងៗសូមលើកទៅថ្ងៃក្រោយ។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ការងារថ្ងៃនេះកំពុងព្រមានដល់ការជាប់គាំង ដូច្នេះសូមព្យយាមយល់ដឹងពីជំហានការងារ និងកែប្រែគម្រោងជាថ្មីឲ្យស្របទៅតាមបរិយាកាសក្នុង ថ្ងៃនេះ។ បើទោះបីជាអភូតហេតុនេះអាចជាហេតុការណ៍បណ្តោះអាសន្នក៏ដោយ ក៏ផលប៉ះ ពាល់អាចនឹងមានកំរិតធ្ងន់ធ្ងរ ប្រសិនបើអ្នកមិនដោះស្រាយឲ្យបានទាន់ពេលវេលា។ ចំពោះការងារថ្មី ការផ្លាស់ប្តូរទីកន្លែងការងារ និងការហក់លោតចាប់យការងារច្រើន ជាប្រការដែល គួរជៀសវាង។ ក្រៅពីនេះ សូមកុំពាក់ព័ន្ធនឹងបំណុល ក្រែងលោកអ្នកនឹងជាប់គាំងកាន់តែធ្ងន់ធ្ងរ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់អ្នកសន្យាថានឹងទទួលបានភាពរលូនគ្រប់កាលទេស។ អ្នកអាចអនុវត្តផែនការដែលបានរៀបចំដោយសេរី និងអាចធ្វើឲ្យមានស្ថេរភាពបានយូរអង្វែងទៀតផង។​ បើទោះជាយ៉ាងនេះក្តី សូមកុំសម្រាកមុនម៉ោង ពីព្រោះការរំពឹងលទ្ធផលដែលមិនបានធ្វើសកម្មភាព គឺគ្រាន់ក្តីស្រមៃប៉ុណ្ណោះ។ សូមលោកអ្នកយកចិត្តទុកដាក់សូម្បីតែគម្រោង ឬកិច្ចការតូចតាចក្តី។​ ក្នុងនោះ សូមខិតឲ្យបានជិត ទៅលើកិច្ចការទំនាក់ទំនង ពីព្រោះគំលាតរបស់អ្នកមិនមែនជាជម្រើសល្អនោះទេ។ អ្នកនៅតែមានលទ្ធភាពការងារគោលគំនិតរបស់ខ្លួនជានិច្ច។​

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ហោរាសាស្រ្តអាជីពសន្យាផ្តល់ជូនលោកអ្នកនូវពត៌មានដែលគួរឲ្យចាប់អារម្មណ៍ជាច្រើននៅពេលល្ងាច។ ទាំងនេះ គឺជាលទ្ធផលពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកក្នុងការងារ។ សូមបន្តធ្វើការព្យាយាម អត់ធ្មត់ និងសម្របទៅតាមស្ថានភាពជានិច្ច។ ចូរធ្វើការឆ្លើយតបឲ្យបានសមហេតុផល និងត្រូវធានាថាមិនប៉ះពាល់ ទៅដល់ផលប្រយោជន៍ឯកជនរបស់អ្នកដទៃ។ លើសពីនេះ កុំព្រួយជាមួយនឹងបញ្ហា ពីព្រោះលោកអ្នកនឹងអាចធ្វើការដោះស្រាយបានដោយសន្តិវិធី។ ផ្ទុយទៅវិញ សូមកុំធ្វើកិច្ចសន្យាលើផ្នែកហិរញ្ញវត្ថុ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។​ ហោរាសាស្ត្រអាជីព​ស្នើឲ្យពិចារណាឲ្យបានម៉ត់ចត់មុនពេលជឿជាក់ ពីព្រោះឳកាសដែលអ្នកនឹងចាញ់បោកគេកំពុងកើតឡើង។ ធ្វើយ៉ាងណាក្តោបក្តាប់ពត៌ មានឲ្យបានល្អ មុនពេលធ្វើការសម្រេចចិត្តណាមួយ។ អ្នកក៏អាចខកចិត្តនឹងអាជីពបានដែរ ដូច្នេះការយល់ដឹងពីការងាររបស់ខ្លួនមានតម្លៃដើម្បីនឹងកែប្រែស្ថានការណ៍មិនច្បាស់លាស់ នេះបាន។ ជាទូទៅ អ្នកនៅតែអាចសុបិន្តទៅលើកិច្ចការធំដុំបាន ដោយគ្រាន់តែអ្នកត្រូវយល់ វាឲ្យបានច្បាស់ប៉ុណ្ណោះ។ ក្រៅពីនេះ លោកអ្នកអាចគាំទ្រការពារគោលគំនិតរបស់ខ្លួនបានល្អប្រសើរណាស់​។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាជីពរបស់អ្នកមានភាពចម្រើនលូតលាស់ខ្លាំង។ អ្នកអាចរកផលចំណេញបានច្រើនពីអាជីវកម្ម បើសូម្បីតែជាអាជីវកម្មតូចតាចក្តី។ មនុស្សនៅក្នុងក្រុមការងាររបស់អ្នកសុទ្ធតែគាំទ្រ និងជួយជ្រោមជ្រែងអ្នកបានទាំងអស់។​ប៉ុន្តែសូមប្រុងប្រយ័ត្នទៅលើស្ថានភាពមុខពីរ អ្នកត្រូវតែពិនិត្យ និងវាយតម្លៃទៅលើហេតុ និងផលឲ្យបានសមរម្យ។ ការចូលកៀកទៅនឹងថ្នាក់លើ ក៏អាចផ្តល់ពត៌មានដ៏ចាំបាច់សម្រាប់អ្នកផងដែរ ដូច្នេះសូមកុំបណ្តោយខ្លួនឲ្យរយាលពីថ្នាក់លើ។ ផ្ទុយទៅវិញ កុំជជែកពិភាក្សាលើដើមចុងរបស់អ្នកដទៃ កំហុសផ្នែកសុជីវធម៌ក្នុងថ្ងៃនេះជះឥទ្ធិពលខ្លាំងដល់ការងារ។  

ចំណាំ៖

ឆ្នាំទាំង៥ ថោះ ម្សាញ់ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងជាប្រាក់កាស និងតួនាទីការងារ ព្រមទាំងការជ្រោមជ្រែងក្នុងជីវិតការងារ និងជីវិតផ្ទាល់ខ្លួន។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner