ប្រធានគជបប្រកាសការចាប់ផ្តើមដំណើរការនៃ «ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» (Video Inside)

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសការចាប់ផ្តើមបើកដំណើរ ការនៃ «ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២»  ដែលការប្រកាសនៅថ្ងៃអង្គារនេះ គឺនៅទន្ទឹមការបោះឆ្នោតឃុំនិងសង្កាត់នឹងមកដល់រយៈ ពេល១១០ថ្ងៃទៅមុខទៀត។

កម្ពុជាត្រៀមនឹងរៀបចំការបោះឆ្នោតឃុំនិងសង្កាត់នៅថ្ងៃទី៥ មិថុនាឆ្នាំ២០២២ដែលនឹងមានការចូលរួមពីគណបក្សនយោបាយជាច្រើន។ យោងតាម គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សនយោបាយដែលទទួលស្គាល់ដោយក្រសួង មហាផ្ទៃមានចំនួន៤៥គណបក្ស។

ប្រធានគជប លោក ប្រាជ្ញ ច័ន្ទ បានថ្លែងនៅថ្ងៃទី១៥កុម្ភៈនេះ ថា «គជបបានត្រៀមខ្លួននិងបានរៀបចំជាស្រេចនូវផែនការមេ, ប្រតិទិនការងារ និងបានធ្វើ បច្ចុប្បន្នភាពលើបទបញ្ជានិងនីតិវិធីរួមទាំងឯកសារគតិយុត្តផ្សេងទៀតដើម្បីធានាឱ្យការរៀប ចំចាត់ចែងការងារបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន និង ជោគជ័យ»។

ក្នុងចំណោមប្រតិទិនការងារធំៗទាំង៥នៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ប្រតិទិនការងារធំទី១គឺការរៀបចំបញ្ជីបោះឆ្នោតទើប ត្រូវបានបញ្ចប់កាលពីថ្ងៃទី១២កុម្ភៈកន្លងមកនេះ។ ប្រតិទិនការងារធំចំនួន៤ទៀត គឺ ការចុះ បញ្ជីបេក្ខជនគណបក្សនយោបាយដែលនឹងមានរវាងពីថ្ងៃទី៤ដល់៦មីនា, ការឃោសនាបោះ ឆ្នោត នឹងមានរវាងពីថ្ងៃទី២១ឧសភាដល់ថ្ងៃទី៣មិថុនា, ចំណែកការបោះឆ្នោត និងការរាប់ សន្លឹកឆ្នោត នឹងចាប់ពីថ្ងៃទី៥មិថុនា និងលទ្ធផលជាបឋមនឹងអាចដឹងនៅល្ងាចថ្ងៃទី៥មិថុនា ឬយ៉ាងយូរថ្ងៃទី៦មិថុនា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner