សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ម៉ាសក្រណាត់ មានសញ្ញាកងយោធពលខេមរភូមិន្ទជូនកងទ័ពនៅខេត្តកំពង់ធំជិតមួយម៉ឺនម៉ាស
កំពង់ធំ ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលម៉ាស់ ក្រណាត់មានស្លាកសញ្ញាកងយោធពលខេមរភូមិន្ទ ចំនួនជិតមួយម៉ឺនម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ។
លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីបរិមាណម៉ាសក្រណាត់ ដែលមានស្លាកសញ្ញាកងយោធពលខេមរភូមិន្ទ ដែលទទួលបានពី បញ្ជាការដ្ឋានយោធភូមិភាគទី៤ និងបរិមាណដែលត្រូវបែងចែកជូនបណ្ដាយោធិននៅតាមបណ្ដាកងឯកភាព និង ស្ថាប័ននីមួយៗ ដែលត្រូវទទួលបានយកទៅប្រើប្រាស់ក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺ covid-19 ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្ដេចខិតខំយកចិត្តទុកដាក់ក្នុង វិធានការការពារទប់ស្កាត់ការឆ្លងជំងឺcovid-19 មានទាំងការចាក់វ៉ាក់សាំង និងការបែងចែកបរិក្ខារពេទ្យសម្រាប់ការពារ ទប់ស្កាត់ការឆ្លងជំងឺ covid-19 ជូនដល់យោធិននៅគ្រប់បណ្ដាកងឯកភាព ដើម្បីប្រើប្រាស់ក្នុងការការពារទប់ស្កាត់ ការឆ្លងជំងឺcovid-19 ៕
ដោយ ប៊ុន រដ្ឋា