អប្សរាព្រឹកនេះ ១៦ កុម្ភៈ ២០២២

 

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

BH3  ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២២ កម្ពុជាយើង អាចមានភ្លៀងពីតិច ទៅបង្កួរ លាយឡំផ្គររន្ទះ ៕ …ឃ្លីប…

L1    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធស្ពាន ចំនួន៧កន្លែង ក្នុងនោះ ២កន្លែង នៅខេត្តព្រៃវែង និង៥កន្លែង នៅខេត្តក្រចេះ ៕ …អានផ្ទាល់…

V3    លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ  Anniken Huitfeldt រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រន័រវែស៕…អានផ្ទាល់

V5    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន និងមេទ័ពជើងគោកជប៉ុន ៕…អានផ្ទាល់

C5    ប្រទេសបារាំង ផ្តល់ជំនួយ ជាង២សែនដុល្លារ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា៕…អានផ្ទាល់ (ដោយ៖សេឌី)

BH2  ប្រធាន គជប ថា គ.ជ.ប ត្រៀមខ្លួនជាស្រេច ដើម្បីធានាការរៀបចំការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន ៕ …ឃ្លីប…

V4    ក្រសួងបរិស្ថាន រៀបចំកម្មវិធី «ផ្សព្វផ្សាយអំពីការគ្រប់គ្រងសំណល់ប្លាស្ទិក» ដែលជាការឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នាដើម្បីកិច្ចគាំពារបរិស្ថាន ៕…អានផ្ទាល់

វគ្គទី២៖

V6    សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការមិន អនុញ្ញាត ឱ្យធ្វើ បាតុកម្ម ខុសច្បាប់ របស់ ក្រុម អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏៕…ឃ្លីប…

BH1  សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា ចំនួន២ខ្នង ស្មើនឹង១១បន្ទប់ ស្រុកបាភ្នំ ខេត្តព្រៃវែង ៕ …ឃ្លីប…

BH6  អគារទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម(ថ្មី) បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ ទៅតាមកិច្ចសាសនា ៕ …អានផ្ទាល់…

C1    មន្ត្រីរាជការទាំងអស់ ពេលបានអគារល្អហើយ ត្រូវខិតខំធ្វើការសន្សំសំចៃ ទឹក ភ្លើង និងចូលរួមថែរក្សា អគារ ឱ្យបានស្អាត ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង ៕…អានផ្ទាល់ (ដោយ៖សេឌី)

C2    រៀមច្បងដែលចូលនិវត្តន៍ ជាចំណែកនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

BH4  ​អ្នកនាំពាក្យ ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ អ្នកជាប់ឃុំ ​ជាង៨០% បាន​ទទួលការចាក់​វ៉ាក់សាំ​ង​ ដូ​សទី៣ ៕ …ឃ្លីប…

BH8  អតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ អញ្ជើញមកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី៤ ជាង៣ពាន់នាក់ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ៕ …ឃ្លីប…

វគ្គទី៣៖

C9    ប្រមុខការទូតអាល្លឺម៉ង់ បានលើកសរសើរពីសក្តានុពល និងលក្ខណៈពិសេសរបស់ខេត្តបាត់ដំបង និងពិនិត្យលទ្ធភាព ដើម្បីជួយដល់ការអភិវឌ្ឍន៍នៅក្នុងខេត្ត ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

C8    សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ម៉ាសក្រណាត់ មានសញ្ញាកងយោធពលខេមរភូមិន្ទ ជូនដល់កងទ័ពនៅខេត្តកំពង់ធំ ជិតមួយម៉ឺនម៉ាស។…លោក ប៊ុន រដ្ឋា …ឃ្លីប…

C3    អភិបាលខេត្តកំពង់ស្ពឺ នាំអំណោយជាគ្រឿងឧបភោគបរិភោគជូនកុមារកំព្រា និងផ្តាំផ្ញើឲ្យមានការថែទាំ ឲ្យរៀនសូត្រឲ្យបានគ្រប់ៗគ្នា៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

C7    អភិបាលរងខេត្តបាត់ដំបង គូសបញ្ជាក់ថា ដើម្បីអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធិភាព គឺ ចាំបាច់ត្រូវតែមានវិន័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

BH7  ព្រែកោងកាង ធ្វើឲ្យសហគមន៍នេសាទត្រពាំងសង្កែ ក្លាយជាតំបន់អេកូទេសចរណ៍ ដ៏ពេញនិយម ៕ …អានផ្ទាល់…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

ជួបវាគ្មិន សាស្ត្រា ស៊ិន សារុន ជុំវិញស្ថានការណ៍នៅអ៊ុយក្រែន។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner