សម្តេចតេជោ ហ៊ុន សែន៖ ជប៉ុន បានចូលរួមយ៉ាងធំធេង ចំពោះការរីកចម្រើនរបស់កម្ពុជា រួមទាំងដៃគូអភិវឌ្ឍនានាផងដែរ

ក្រចេះ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជប៉ុន បានចូលរួមយ៉ាងធំធេង ចំពោះការរីកចម្រើនរបស់កម្ពុជា រួមទាំងដៃគូអភិវឌ្ឍនានាផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៧កន្លែង ក្នុងនោះស្ពានចំនួន ៥កន្លែងនៅខេត្តក្រចេះ និងស្ពាន ២កន្លែងទៀត នៅខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅត្រង់ចំណុចស្ពានទេរ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់ពីជំនួយពីដៃគូអភិវឌ្ឍទាំងអស់និយាយជារួម និងនិយាយដោយឡែក គឺមានការចូលរួមយ៉ាងធំធេងពីប្រទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងមកមានការរិះគន់ថា រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលពូកែសុំគេ ប៉ុន្តែសម្តេច បានលើកឡើងថា សម្តេច សុំជំនួយពីប្រទេសជាមិត្តនានានដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner