ទីលានកីឡាវាយកូនគោល Cambodia Golf and Country Club ប្រកាសរៀបចំការប្រកួត ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាវាយកូនគោល នៅកម្ពុជា

ទីលានកីឡាវាយកូនគោល Cambodia Golf and Country Club ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រកាសរៀបចំការប្រកួតវាយកូនគោលមិត្តភាព នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២២ ។
កញ្ញា ជា យ៉ុងពីញ ម្ចាស់ទីលាន បានបញ្ជាក់ថា ការប្រកួតកីឡាវាយគូនគោលមិត្តភាព Cambodia Golf and Country Club គ្រោងនឹងរៀបចំនៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២២ខាងមុខនេះ កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ អាចដាក់ពាក្យចូលរួមប្រកួតបាន តែកំណត់យកតែចំនួន៥៥នាក់ប៉ុណ្ណោះ តែតម្រូវឲ្យបង់សុំសិទ្ធិចូលរួមប្រកួតម្នាក់៩៥ដុល្លារអាមេរិក ដោយទទួលបានអាវយឺត១ និងមួក១ ។ កញ្ញា បានគូបញ្ជាក់ថា ការប្រកួតមិត្តភាពនេះ ទីលានរៀបចំឡើងក្នុងគោលបំណងចូលរួមបំផុសវិស័យកីឡាវាយកូនគោល និងវិស័យទេសចរណ៍ ដើម្បីទាក់ទាញឲ្យភ្ញៀវអន្តរជាតិ តាមរយៈគៀងគរកីឡាករ កីឡាការិនីបរទេសចូលរួមប្រកួត និងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន ។

សូមបញ្ជាក់ថា ទីលានកីឡាវាយកូនគោល Cambodia Golf and Country Club បានរៀបចំការប្រកួតជាច្រើនក្នុងមួយឆ្នាំៗ ដូចជា ពានរង្វាន់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ផងដែរ ៕ អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner