ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំគណប្រតិភូធ្វើទស្សនកិច្ចសិក្សាស្វែងយល់ អំពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តតាកែវ
តាកែវ៖ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្ត ផែនការយុទ្ធសាស្រ្តគណនេយ្យសង្គម (គ.គ.អ.ស) បានដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ អំពីការអនុវត្តការងារគណនេយ្យ ភាពសង្គម នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តតាកែវនារសៀលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ ២០២២។ កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួម ពី ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនផង ដែរ។
បើតាមការបញ្ជាក់របស់ ឯកឧត្តម ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថា គោលបំណង នៃដំណើរទស្សនៈកិច្ចនាឱកាសនេះ គឺដើម្បីផ្ដល់ឱកាសឱ្យសមាជិក គ.គ.អ.ស និងដៃគូអភិវឌ្ឍន៍នានា បានសិក្សាស្វែងយល់រៀនសូត្រ ដំណើការអនុវត្តសកម្មភាព គណនេយ្យភាពសង្គម ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការជាក់ស្ដែងនៅមូលដ្ឋានបន្ថែមទៀត៕ដោយ-រ៉ាវុធ