សម្តេចតេជោ ហ៊ុន សែន នឹងអនុញាតិឱ្យរដ្ឋមន្រ្តីការបរទេសចំនួន២ ជួបសម្ដែងការគួរសមនៅល្ងាចនេះ

ក្រចេះ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្ដេច នឹងអនុញាតិឱ្យរដ្ឋមន្រ្តីការបរទេសចំនួន២ ជួបសម្ដែងការគួរសមនៅល្ងាចនេះ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៧កន្លែង ក្នុងនោះស្ពានចំនួន ៥កន្លែងនៅខេត្តក្រចេះ និងស្ពាន ២កន្លែងទៀត នៅខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅត្រង់ចំណុចស្ពានទេរ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។

សូមជម្រាបថា ការប្រកាសនឹងអនុញាតិឱ្យរដ្ឋមន្រ្តីការបរទេសចំនួន២ ចូលជួបសម្ដែងការគួរសមនៅល្ងាចនេះ រួមមាន៖ ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី និងឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលរដ្ឋមន្ត្រីការបរទេសទាំង២ អញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅថ្ងៃ១៦-១៧កុម្ភៈ ឆ្នាំ២០២២ ផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner