ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ហ៊ុន ម៉ាណែត ទទួលបាននូវការផ្តល់កិត្តិយសពិសេសពីភាគីជប៉ុន តាមរយៈការបញ្ជូនយន្តហោះពិសេសមកដឹកដោយផ្ទាល់

ក្រចេះ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ហ៊ុន ម៉ាណែត ទទួលបាននូវការផ្តល់កិត្តិយសពិសេសពីភាគីជប៉ុន តាមរយៈការបញ្ជូនយន្តហោះពិសេសមកដឹកដោយផ្ទាល់ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៧កន្លែង ក្នុងនោះស្ពានចំនួន ៥កន្លែងនៅខេត្តក្រចេះ និងស្ពាន ២កន្លែងទៀត នៅខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅត្រង់ចំណុចស្ពានទេរ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។

សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត កំពុងស្ថិតក្នុងដំណើរទស្សនកិច្ច៤ថ្ងៃនៅប្រទេសជប៉ុន ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបឥស្សរជនកំពូលជាច្រើនរបស់ជប៉ុន ដោយមានទាំងពីនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ, រដ្ឋមន្ត្រីក្រសួងការបរទេស, អគ្គសេនាធិការកងស្វ័យការពារ និងមេបញ្ជាការកងស្វ័យការពារ ជាដើម។

តាមរយៈដំណើរទស្សនកិច្ច៤ថ្ងៃនៅប្រទេសជប៉ុន និងការជួបជាមួយឥស្សរជនកំពូលជាច្រើនរបស់ជប៉ុននេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការផ្តល់កិត្តិយសដ៏ធំមួយសម្រាប់ឯកឧត្តម ហ៊ុន ម៉ាណែត ហើយបើគិតចាប់តាំងពីឆ្នាំ២០១០ មក កូនប្រុសច្បងរបស់សម្តេចរូបនេះ បានជួបផ្លូវការជាមួយនាយករដ្ឋមន្ត្រីជប៉ុន ដល់ទៅ ៣រូបរួចទៅហើយ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner