ព្រឹត្តិការណ៍សំខាន់ៗ | ១៥ កុម្ភៈ ២០២២

១- ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន និងទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញសម្ពោធស្ពានចំនួន៧កន្លែង ក្នុងនោះ២កន្លែង នៅខេត្តព្រៃវែង និង៥កន្លែង នៅខេត្តក្រចេះ។

២- សម្តេចក្រឡាហោម ស ខេង អំពាវនាវដល់ពលរដ្ឋ ឱ្យបន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី អូមីក្រុង។

៣- សម្តេចពិជ័យ៏សេនា ទៀ បាញ់ថា ស្តូបអនុស្សាវរីយ៏ ឈ្នះ ឈ្នះ នៅឧត្តរមានជ័យនឹងបើក ការដ្ឋានសាងសង់ ថ្ងៃ៩ មីនា។

៤- ឯកឧត្តមអ៊ិត សំហេង ស្នើធនាគារពិភពលោកគាំទ្របន្ថែមការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

៥- ជប៉ុន បង្ហាញការគាំទ្រ ចំពោះដំណើរការបោះឆ្នោត នៅកម្ពុជានាឆ្នាំក្រោយ។

៦- អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សម្តែងការខកចិត្តនូវការបន្តបកស្រាយខុស ដោយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន អំពីគោលបំណងនៃ ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិនៅក្នុងប្រទេសកម្ពុជា។

៧- ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវអោយប្រជាជនខ្លួន រូបរួមគ្នានៅចំពោះមុខភាពតានតឹងជាមួយរុស្ស៊ី ខណៈមេដឹកនាំ រុស្ស៊ី នៅតែបើកចំហរចំពោះដំណោះស្រាយការទូត ជុំវិញវបត្តិអ៊ុយក្រែន។

៨- កូរ៉េខាងជើង រងគ្រោះរញ្ជួយដីផ្ទួនៗ ជិតកន្លែងបាញ់អាវុធនុយក្លេអ៊ែរ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner