១៦ កុម្ភៈ ២០២១
១. រដ្ឋាភិបាលនឹងសាងសង់ច្រកព្រំដែនកម្ពុជា-ថៃ ថ្មីមួយទៀត នៅស្រុកវាលវែង ខេត្តពោធិ៍សាត់របស់កម្ពុជា និងខេត្តត្រាតរបស់ថៃ ដើម្បីភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម – AMS Economy
២. កម្ពុជា កំពុង ជំរុញ ឱ្យ ខ្សែចង្វាក់ តម្លៃកៅស៊ូ ធម្មជាតិ កាន់តែ មាន និរន្តរភាព ខណៈកម្ពុជានាំចេញកៅស៊ូក្នុងតម្លៃជាង ៦១០លានដុល្លារ កើន ២៦% – ភ្នំពេញបុស្តិ៍
៣. កម្ពុជា នឹង ពិភាក្សា អំពី ភាព ស្រប ច្បាប់ និង ភាព ត្រឹមត្រូវ នៃ ស្ថាបត្យកម្ម នៃ ការ ចម្លង ប្រាសាទបុរាណ ខ្មែរ នៅ វៀតណាម ជាមួយ អាជ្ញាធរ វៀតណាម – ខ្មែរថាមស៍
៤. ណាតូព្រមានថា រុស្ស៊ីនៅតែបន្តបង្កើនចំនួនកងទ័ពនៅតាមព្រំដែនអ៊ុយក្រែន បើទោះបីជាទីក្រុងម៉ូស្គូបានទទូចថា ខ្លួនកំពុងដកកងកម្លាំងក៏ដោយ – FT
៥. រុស្សីបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និងមីស៉ីលល្បឿនលឿនជាងសំឡេងទៅស៊ីរី ដើម្បីចូលរួមសមយុទ្ធជើងទឹកដ៏ធំនៅសមុទ្រមេឌីទែរ៉ាណេ – Reuters
