តម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ កុម្ភៈ (Video Inside)
តម្លៃប្រេងឥន្ធនៈ នៅតែបន្ដកើនឡើងបន្ថែមទៀត សម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខ នេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី១៦ រហូត ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់៧០០រៀល ក្នុង១ លីត្រ ដែលតម្លៃនេះ បានកើនឡើងថែមទៀតចំនួន២០០រៀល បើធៀបទៅការលក់រយៈពេល ១៥ ថ្ងៃមុនដូចគ្នា…ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៤ពាន់៤៥០រៀល ក្នុង១លីត្រដែល តម្លៃនេះបានកើនចំនួន២០០រៀលថែមទៀតបើធៀបទៅនឹងការលក់រយៈពេល១៥ ថ្ងៃមុន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៤សេនក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។