ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៤,៣៨៥,១២៨នាក់ (គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២)
ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៨៥,១២៨នាក់។ ក្នុងនោះរួមមាន៖
១- ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២១៩,៥៨២នាក់
២- ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២១,៦៩១នាក់
៣- ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០១៤,៩៦៦នាក់
៤- អាយុ៥ឆ្នាំ ៣២៨,៨៨៩នាក់
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន អប្សរា (AMS) ទទួលបាននៅយប់ថ្ងៃនេះ៕ ប្រភព ៖ ក្រសួងសុខាភិបាល
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕