រដ្ឋមន្ត្រីការបរទេសវៀតណាម រកឃើញកូវីដ១៩ ពេលមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន

ភ្នំពេញ ៖ យោងតាមកាសែត Xinhua បានចេញផ្សាយដោយដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់កម្ពុជា ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសវៀតណាម ឯកឧត្តម Bui Thanh Son បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។ សូមជម្រាបថា ឯកឧត្តម Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម អញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន ដែល គ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដែល បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុង កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែល នេះរួមមាន ៖

១- រដ្ឋមន្ត្រីការបរទេស នៃប្រទេសព្រុយណេ ដារូសាឡឹម
២- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ សិង្ហបុរី
៣- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី
៤- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ
៥- រដ្ឋមន្ត្រីការបរទេស នៃ ពរះរាជាណាចក្រ ថៃ
៦- រដ្ឋមន្ត្រីការបរទេស នៃប្រទេស ហ្វីលីពីន
៧- គណៈប្រតិភូ រដ្ឋមន្ត្រីការបរទេស នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម
៨- គណៈប្រតិភូ អគ្គលេខាធិការអាស៊ាន
៩- គណៈប្រតិភូ ម៉ាឡេស៊ី ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេស អាស៊ាននេះ ធ្វើឡើងតាមទម្រង់ចូលរួមផ្ទាល់ និង តាមប្រព័ន្ធវីដេអូ ។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នឹងអញ្ជើញ ដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីនេះ ៕ ដោយ សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner