កុមារ និងយុវជនចំនួន១៨០នាក់ចូលរួមការប្រកួតប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២ នៅខេត្តកំពត

អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia សហការគ្នារៀបចំបើកការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២នៅក្រុងកំពត ខេត្តកំពត ដើម្បីចំរាញ់យកក្រុមយកខ្លាំងឡើងទៅប្រជែងជាមួយក្រុមបណ្តាខេត្តផ្សេងទៀត ក្នុងវគ្គផ្តាច់ព្រ័ត្រ នាខែសីហា ឆ្នាំ២០២២។
លោក យិន សាម៉ីឌី ប្រធានគ្រប់គ្រងកម្មវីធីបាល់ទាត់អង្គការ បានឲ្យដឹងថា នេះជាឆ្នាំទី៥ហើយ ដែលក្រុមហ៊ុន AIA Cambodia បានជួយឧបត្ថម្ភគាំទ្រ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន ដ៏ធំនៅកម្ពុជា ។ ប្រធានបច្ចេកទេសរូបនេះ បញ្ជាក់ទៀតថា អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia បង្កើតព្រឹត្តិការណ៍បាល់ទាត់នេះឡើង ដើម្បីផ្តល់ឱកាសឲ្យកុមារ និងយុវជន នៅតាមរាជធានី-ខេត្ត បានចូលរួមលេងបាល់ទាត់ ដើម្បីអភិវឌ្ឍខ្លួនក្លាយជាកីឡាករ កីឡាការិនីឆ្នើម នៅថ្ងៃអនាគត ។

លោក សូ ភារិទ្ធិ តំណាងឲ្យមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត បានបង្ហាញក្តីរីករាយ ដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia បានរៀបចំការប្រកួតបាល់ទាត់កុមារ និងយុវជន នៅខេត្តកំពត ដើម្បីផ្តល់ឱកាសឲ្យក្មេងៗបានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យ ។ ព្រឹត្តិការណ៍នេះ បានជួយលើកទឹកចិត្តឲ្យកុមារ និងយុវជនចាប់ផ្តើមលេងកីឡា ស្រឡាញ់កីឡា អោយសុខភាពល្អទាំងផ្លូវចិត្ត និងកាយ ស្របយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោក រស់ ភារី ប្រធានផ្នែកលក់របស់ក្រុមហ៊ុន AIA Cambodia បានគូបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia បានរួមគ្នា បង្កើតព្រឹត្តការណ៍ប្រកួតបាល់ទាត់ ដើម្បីផ្តល់ឪកាសអោយកុមារ និងយុវជនក្រីក្រ លេងកីឡា រិតចំណងមិត្តភាព សាមគ្គីភាព និងចេះធ្វើការជាក្រុម ឈានទៅសម្រេចជោគជ័យនាថ្ងៃអនាគត ។”

គួរបញ្ចាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA-ISF Youth League ឆ្នាំ២០២២ នៅខេត្តកំពត រយៈពេលបួនសប្តាហ៍ និងមានកីឡាករ កីឡាការនីជាកុមារ និងយុវជន ចំនួន៣០០នាក់ចូលរួម ស្វែងរកក្រុមខ្លាំង ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៤ ខែសីហា នៅរាជធានីភ្នំពេញ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner