ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតដើម្បី ពិភាក្សាអំពីអាជីពនោះទេ។ វាប្រសើរជាងក្នុងការពិភាក្សា ឬសន្ទនាជាមួយប្រធានបទដែល មិនតម្រូវឲ្យមានការសម្រចចិត្តជាបន្ទាន់។ លើសពីនេះ សូមលោកអ្នកកុំធ្វើការសម្រេចចិត្ត ដោយប្រញាប់ប្រញាល។ ក្រៅពីនេះ អ្នកក៏អាចជួបស្ថានភាពមិនសប្បាយរីករាយផងដែរ ប្រសិនបើអ្នកព្យាយាមចូលទៅបៀតបៀនការងារ និងផលប្រយោជន៍របស់អ្នកដទៃ ក៏ដូចជា ដៃគូពាណិជ្ចកម្មរបស់ខ្លួន។ ដូច្នេះយកល្អសូមលោកអ្នករក្សាដែនកំណត់របស់ខ្លួន និងចំណាយពេលវេលាបន្ថែមទៅលើការងារដែលមានក្នុងដៃពេលនេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការអនុវត្ត ផែនការទាំងឡាយណាដែលមានមហិច្ចតាធំនោះទេ។ ការខ្នះខ្នែងជាផ្លូវការរបស់អ្នកនឹងមិន ទទួលបានការកោតសរសើរទេ ផ្ទុយទៅវិញសម្ពាធដដែលៗអាចធ្វើឲ្យដៃគូ និងមិត្តរួមការ ងារភ័យខ្លាច។ ហោរាសាស្រ្តផ្តល់អនុសាសន៍ឲ្យអ្នកប្រុងប្រយ័ត្នចំពោះសំណើអាជីវកម្ម។ ប៉ុន្តែបើទោះបីជាយ៉ាងនេះ អ្នកទំនឹងជានឹងអាចទទួលបានជោគជ័យត្រឡប់មកវិញ នៅក្នុងពេលឆាប់ៗនេះ។ លើសពីនេះ សូមព្យាយាមបង្កើនកិច្ចទំនាក់ទំនងឲ្យបានជិតស្និទ្ធ និងព្យាយាមបំពេញការងារជានិច្ចដោយមិនឲ្យមានការសង្ស័យពីមនុស្សជុំវិញខ្លួន។​

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះការងាររបស់អ្នទាមទារការទទួលខុសត្រូវខ្ពស់ សូម្បីតែការងារតូចតាចដែលផ្តល់ដោយថ្នាក់ដឹកនាំក៏ដោយ។ ការបំពេញកាតព្វកិច្ចផ្លូវការដោយយកចិត្តទុកដាក់ គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈជោគ    ជ័យ។ ដោយឡែក លោកអ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកដោយមិនធ្វើឲ្យប៉ះពាល់ ឬជម្លោះ។ ដោយឡែក ចំពោះការបណ្តាក់ទុនធំ ការផ្លាស់ប្តូរការងារ ឬការសម្រេចចិត្តសំខាន់ៗគួរតែផ្អាកសិន ហើយរងចាំឳកាសនៅពេលក្រោយ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាណែនាំមិនឲ្យអ្នកមានភាពអស់សង្ឃឹម ប្រសិនបើអ្នកមិនទាន់អាចទទួលបានទិន្នផលតាមការប៉ងប្រាថ្នា។ អាជីពរបស់អ្នកស្ថិតនៅក្នុងជំហានជោគជ័យធំ និងមានស្ថេរភាពណាស់។ មនុស្សដែលនៅក្បែរ ស្រលាញ់រាប់អាន និងជួយជ្រោមជ្រែងគ្របស្ថានការណ៍ទាំងអស់ ការគាំទ្រនេះនឹងជួយលើកស្ទួយអ្នកក្នុងការបញ្ចេញគោលគំនិតច្បាស់លាស់។ ទន្ទឹមនឹងនេះ លោកអ្នកនឹងទទួលបានព្រឹត្តិការណ៍រីករាយជាច្រើនពេលខាងមុខ។ ហេតុដូច្នេះសូមរក្សាអាកប្បកិរិយា ពាក្យសំដី។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មិនទាន់អាចឈានទៅដល់ភាពជោគជ័យជាទីមោទនបានទេក្នុងថ្ងៃនេះ។ បញ្ហាពីខាងក្រៅជាចំណុចរឹងស្ទះធំ ដូច្នេះសូមលោកព្យាយាមធ្វើទំនាក់ទំនងខាងក្នុងឲ្យបានល្អជាទីបំផុត។​ ធ្វើយ៉ាងណាកុំឲ្យមានភាពអាក់អន់ចិត្តនឹងគ្នា។ ស្របពេលជាមួយគ្នា ភាពស្មោះត្រង់មានភាពចាំបាច់ក្នុងការដឹកនាំការងាររបស់អ្នកក្នុងពេលនេះ ដូច្នេះកុំធ្វើឲ្យមានភាពថ្លោះធ្លាយឲ្យសោះ។ ក្រៅពីនេះ សូមបដិសេធជាដាច់ខាតនូវការប្រើប្រាស់អារម្មណ៍ និងការបញ្ចេញកំហឹង។ 

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។​ លោកអ្នកនៅតែមានលទ្ធភាពបំពេញការងារតាមក្តីប៉ងប្រាថ្នា ប៉ុន្តែទាមទារឲ្យអ្នកធ្វើការវាយតម្លៃគម្រោង និងជំហានអនុវត្តជារឿយៗ។ មានបញ្ហាប្រទាក់ក្រឡាច្រើន​ ដែលមិនងាយនឹងស្វែងយល់ ឬដោះស្រាយបាននោះទេ។ ប្រហែលជាអ្នត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តឲ្យបានច្រើនជាងមុន។ សិក្សាស្វែងយល់ពីបញ្ហា ស្វែងរកពត៌មាន និងរៀនសម្របទៅនឹងព្រឹត្តិការណ៍ដែលបានកើតឡើង។ ក្នុងរយៈពេលនេះមិនគួរពាក់ព័ទ្ធនឹងបំណុលនោះទេ ពីព្រោះវាអាចធ្វើឲ្យប៉ះទង្គិចស្ថានភាពហិរញ្ញវត្ថុខ្ពស់។ 

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះនាពេលនេះ។ ប្រសិនបើអ្នកមានលទ្ធភាព សូមគិតគូរពីការងារដែលអ្នកទងនឹងអចលនទ្រព្យ ពីព្រោះលទ្ធភាពជោគជ័យមានខ្ពស់។ ក្រៅពីនេះចូរប្រុងប្រយ័ត្ន ក្រែងមានបញ្ហាតូចធំនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ ដោយឡែកលោកអ្នកគួរបែងចែកការងារខ្លះ ហើយគិតគូរដល់ភាពរីករាយផ្ទាល់ខ្លួន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ការងារ និងអាជីវកម្មទាំងឡាយអាចដំណើរការទៅបានដោយភាពជោគជ័យ។ លោកអ្នកអាចយកឈ្នះភាពរឹងស្ទះព្រោះតែការខិតខំប្រែង ក៏ដូចជាភាពស្មោះត្រង់។ ថ្ងៃនេះការនិយាយស្តីពិភាក្សាធម្មតាអាចធ្វើទៅបាន ប៉ុន្តែការចូលរួមប្រជុំពិភាក្សាដែលទាមទារការសម្រេចចិត្ត គឺមានគ្រោះថ្នាក់ច្រើនទៅដល់ស្ថេរភាពការងារ។ យកល្អកុំប្រថុយប្រថានលើករណីនេះ។ ក្រៅពីនេះ សូមបោះបង់ភាពខ្វះជំនឿចិត្តលើខ្លួនឯង និងការសង្ស័យច្រើនដែលគ្មានមូលដ្ឋាន។ សកម្មភាពទាំងនេះនឹងបង្អាក់ប្រយោជន៍ក្នុងអាជីព។ 

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យលោកអ្នកមានភាពអត់ធ្មត់ និងសម្របសម្រួលទៅនឹងស្ថានភាពឲ្យបានច្រើន។ កុំធ្វើការងារ ឬដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ មិនបានផលនោះទេ។ ចូរស្វែងយល់ពីរបៀបនៃប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកអ្នកអាចធ្វើការអភិវឌ្ឍន៍វិជ្ជាជីវៈបានល្អ​ ប្រសិនបើអ្នកបើកចិត្តទទួលយកការចែករំលែករវាងមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមកំណត់ការប្រាស្រ័យទាក់ទងឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបាន មនុស្សចំណូលថ្មីមិនគួរបើកចំហរចិត្តពេកនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ក្នុងនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីទាំងឡាយបានអាស្រ័យចិត្តចង់។ លោកអ្នកគ្រាន់តែចាប់អារម្មណ៍ទៅលើការងារបន្តិច នោះអ្នកនឹងអាចស្វែងយល់ពីភាពរឹងស្ទះ ក៍ដូចជាគោលដៅដែលអ្នកគួរតែអនុវត្ត។ សម្រាប់លោកអ្នកជាបុគ្គលោករដ្ឋ និងឯកជនរំពឹងថាទទួលបានលាភធំពីការិយាល័យ រួមទាំងលាភផ្នែកលុយកាក់ និងសម្ភារៈផង។ ក្រៅពីនេះ លោកអ្នកមិនអាចធ្វើដំណើរដោយភាពមិនច្បាស់លាស់បានទេ ការយល់ដឹង និងប្រមូលទិន្នន័យទាក់ទងការងារជាផលល្អប្រសើរ។ ចំពោះការផ្តល់ ឬការចែករំលែកពត៌មានគួរតែស្ថិតក្នុងរង្វង់តូចចង្អៀត។ 

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមអនុវត្តការងារជាក់ស្តែងជាជាងប្រើប្រាស់ពេលវេលាច្រើនក្នុងការគូសវាសគម្រោងច្រើនពេក។ ក្នុងនោះអ្នកមិនគួរប្រញាប់ប្រញាលទទួលយកការផ្តល់ជូនពីដែគូ ឬគូប្រកួតប្រជែងនោះទេ ពីព្រោះអ្នកអាចអនុវត្តផែនការដោយខ្លួនឯងបាន។ ដោយឡែក ការជឿទុកចិត្តត្រូវតែមានកំរិត សូមវិភាគពាក្យសំដី និងគោលគំនិតចំបងរបស់អ្នកមនុស្សដែលមកទាក់ទងនឹងអ្នក។ បញ្ហាអាចកើតដោយងាយក៏ព្រោះតែការធ្វេសប្រហែសក្នុងពេលនេះ ពិសេសនៅរវាងពេលរសៀលតែម្តង។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រឡាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍អ្នកជាខ្លាំង ដូច្នេះសូមព្យាយាមដោះស្រាយរឿងរ៉ាវតូចៗទាំងនោះឲ្យអស់ និងទាន់ពេលកុំឲ្យវាបង្ករផលរំខានធំ។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍ ដោយប្រើបទពិសោធន៍ និងចំណេះដឹងរបស់អ្នក។

ចំណាំ៖

ឆ្នាំទាំង៤ ថោះ មមី មមែ រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងទាំងផ្នែក ហិរញ្ញវត្ថុ និងសម្ភារៈ ចំណែកការជួយជ្រោមជ្រែងពីមនុស្សនៅក្បែរខ្លួនគឺមានច្រើន។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner