កំណើននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ
ភ្នំពេញ៖ របាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានបង្ហាញកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ដល់ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២ ដែលមានលទ្ធផលដូចតទៅ៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,២២ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៧០ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១.៨២៧.៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,២២ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧.៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៨,២៥ភាគរយ ធៀបជាមួយនឹង ប្រជាជនគោលដៅ ៣០៤.៣១៧ នាក់។
ជារួមលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់មាន៨៩,៩៣ភាគរយ៕
(ប្រភពក្រសួងសុខាភិបាល)
សូមជូនតារាង៖
ចំណងជើងរូបថតៈលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងក្រុមការងារ បានបន្តចុះដល់មូលដ្ឋានដើម្បីពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀងនាថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២២

