ប្រេសិតពិសេសអាស៊ានត្រៀមបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងខែមីនា (Video Inside)

ប្រេសិតពិសេសរបស់ប្រធានអាស៊ានលោក ប្រាក់ សុខុន បានថ្លែងនៅថ្ងៃទី១៧កុម្ភៈនេះថា លោកគ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាក្នុងខែមីនាខាងមុខនេះ ដើម្បីបន្តបេ សកកម្មស្វែងរកដំណោះស្រាយ និងសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ា ។

លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់នូវដំណើរទស្សនកិច្ចរបស់លោកក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ជាលើកដំបូងដែលគ្រោងនឹងធ្វើទស្សនកិច្ចក្នុងរង្វង់សប្តាហ៍ ទី២ខែមីនាឆ្នាំ២០២២។ លោក ប្រាក់ សុខុន ក្រោយកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន បានថ្លែងក្នុងសន្និសីទកាសែតយ៉ាងនេះ (សម្លេងលោក ប្រាក់ សុខុន)។

ដំណើរទស្សនកិច្ចការងារលើកដំបូងក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាននេះ ត្រូវ លោករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថាគឺផ្អែកតាមចំណុចកុងសុងស៊ុសទាំង៥ដែលប្រទេសអាស៊ានបានឯកភាពគ្នាកាល ពីខែមេសាឆ្នាំ២០២១។

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងសប្តាហ៍នេះ, រដ្ឋ មន្ត្រីដែលបានចូលរួមប្រាស្រ័យដោយផ្ទាល់ក្នុងកន្លែងប្រជុំដោយផ្ទាល់ មានរដ្ឋមន្ត្រីការបរ ទេសចំនួន៦, ចំណែករដ្ឋមន្ត្រីការបរទេសដទៃទៀត បានរៀបចំកិច្ចប្រជុំតាមអនឡាញ។

ដោយឡែកសម្រាប់ប្រទេសមីយ៉ាន់ម៉ា មិនមានការចាត់តំណាងចូលរួមនោះទេ ប៉ុន្តែរដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា មានមន្ត្រីមីយ៉ាន់ម៉ាបានចូលរួមស្តាប់កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាននេះផងដែរតាមរយៈប្រព័ន្ធមួយបើទោះបីជាមិនបានចូលរួមដោយ ផ្ទាល់។

គួរបញ្ជាក់ដែរថារដ្ឋមន្ត្រីការបរទេសវៀតណាម លោក ប៊ីវ ថាន់សឺន កាលពីថ្ងៃទី១៦ កុម្ភៈ ក៏បានអញ្ជើញមកដល់កម្ពុជាផងដែរ ប៉ុន្តែត្រូវបានគេធ្វើតេស្តមានវិជ្ជមានកូវីដ១៩​ ក្នុង ពេលអញ្ជើញមកដល់នោះ។ ប្រទេសម៉ាឡេស៊ី បានបញ្ជួនតែក្រុមគណៈប្រតិភូមកចូលរួមក្នុង កិច្ចប្រជុំចង្អៀតនៅកម្ពុជានេះ។ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលដឹកនាំដោយ លោករដ្ឋមន្ត្រី ប្រាក់ សុខុន បាន ពិនិត្យមើលឡើងវិញនូវការសម្រេចនានា​របស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៨ និងលើកទី៣៩, ការផ្លាស់ប្តូរទស្សនៈគ្នាលើ​មធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា, ការលើកកម្ពស់មជ្ឈភាព, សាមគ្គីភាព និងឯកភាព អាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner