រយៈពេល២៤ម៉ោង ឆ្លងកូវីដជាង ១៦ម៉ឺននាក់ នៅអាស៊ាន (Video Inside)
តួលេខឆ្លងក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៦ម៉ឺន ៨ពាន់ ១៦៨ករណី និងការស្លាប់ថ្មីមានចំនួន ៣៨៣នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ កើនឡើង ចំនួន ១ម៉ឺន ៤ពាន់ ៨៤០ នាក់ និងការស្លាប់កើនឡើង ១៨នាក់ បើប្រៀបធៀបជាមួយនឹងការ ឆ្លង និងការស្លាប់កាលពីថ្ងៃម្សិលមិញ ។ ក្នុងចំណោមតួលេខឆ្លងថ្មីនៃប្រទេសទាំង១០ ក្នុង រយៈពេល២៤ម៉ោងចុងក្រោយនេះ គឺប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានតួលេខឆ្លង ច្រើនជាងគេដដែល ។