ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២២០គ្រួសារ បានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តបាត់ដំបង ចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលមានជីវភាពខ្វះខាត ចំនួន ២២០គ្រួសារ មកពីភូមិចំនួន ១៩ នៃឃុំចំនួន ៣ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ។ ដែលពិធីនេះ រៀបចំឡើងក្នុងបរិវេណ”វត្តអូរមុន្នី” ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

ឯកឧត្តម អភិបាលខេត្ត បានបន្តដាស់តឿនក្រើនរំលឹកឲ្យប្រជាពលរដ្ឋក្នុងខេត្ត ត្រូវប្រកាន់ នូវវិធានការសុខាភិបាល ខណៈមេរោគកូវីដបំប្លែងថ្មី”អូមីក្រុង”នៅតែបន្តឆ្លងកើនឡើងជាបន្តបន្ទាប់ ។ ខណៈជំងឺកូវីដ-19 បំប្លែងថ្មី”
ប្រភេទអូមីក្រុង” បាននិងកំពុងឆ្លងចូលក្នុង
សហគមន៍កម្ពុជាយើងជារៀងរាល់ថ្ងៃ ហើយនៅខេត្តបាត់ដំបងយើងមានអ្នកឆ្លង កូវីដបំប្លែងថ្មី”អូមីក្រុង”ចំនួន ២២នាក់ហើយ ។

ឯកឧត្តម បន្តថា ប្រការនេះ គឺជាបញ្ហាប្រឈមនិងគួរឱ្យព្រួយបារម្ភ ហេតុនេះបងប្អូនប្រជាពលរដ្ឋយើងត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្ត វិធានការណែនាំរបស់ក្រសួងសុខាភិបាល និងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល នូវវិធានការ ៣.ការពារ និង៣.កុំ ឲ្យបានម៉ឺងម៉ាត់និងជាប្រចាំ ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើង ជៀសផុតពីជំងឺឆ្លងកូវីដ១៩នេះ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ។

ឯកឧត្តម សុខ លូ អភិបាលខេត្ត ក៏បានអំពាវនាវ ឱ្យកុមារ យុវជន និងបងប្អូនប្រជាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង និងអ្នកដែលចាក់មិនទាន់គ្រប់ដូសនៅឡើយ ឆាប់រួសរាន់ទៅចាក់ដូសដំបូ ដូសទី២ និងដូសទី៣ ជាដូសជម្រុញ ឲ្យបានគ្រប់ៗគ្នា ៕ ដោយ៖ អ៊ុក សំអាន

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner