ពលរដ្ឋ៧១ម៉ឺន៧ពាន់ ៦២៥នាក់បានចាក់វ៉ាក់សាំងដូសទី៤ (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ មានចំនួន៤ម៉ឺន ៨ពាន់៧៨៤នាក់ ដែលជាតួលេខតិចជាងម្សិលមិញថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បាន អំពាវនាវកាលពីថ្ងៃទី១៦កុម្ភៈជំរុញពលរដ្ឋដើម្បីការចាក់ដូសជំរុញខណៈដែលតួលេខឆ្លងអូមី ក្រុងចូលក្នុងសហគមន៍បានកើនឡើងគួរឱ្យព្រួយបារម្ភ។

កាលពីម្សិលមិញតួលេខអ្នកបាន ចាក់វ់ាក់សាំងដូសទី៣មានចំនួន៤ម៉ឺន ៩ពាន់៩០២នាក់, ចំណែកតួលេខចាក់វ៉ាក់សាំងដូសទី ៣ថ្ងៃនេះ មានចំនួន៤ម៉ឺន ៨ពាន់៧៨៤នាក់ ដែលថយចុះជាង១ពាន់នាក់។

យោងតាមក្រសួង សុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំងដូសទីបី ទើបតែបានសរុបចំនួន ៦លាន ១៨ម៉ឺន៣ពាន់ ៨៧២នាក់នោះទេ។ ដោយឡែកការចាក់វ៉ាក់សាំងដូសទី៤ ក៏មានតួលេខមិនសូវបានច្រើន នោះផងដែរ។

នៅរាជធានីភ្នំពេញអ្នកបានមកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ មានចំនួន ២ម៉ឺន៧ពាន់ ៨២២នាក់ ដែលនាំឱ្យតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល៣៥ថ្ងៃកន្លងមកនេះ ទើបបានចំនួន ៧១ម៉ឺន៧ពាន់ ៦២៥នាក់ប៉ុណ្ណោះ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេច ៨៩,៩១ភាគរយហើយ គឺស្មើនឹង១៤លាន ៣៨ម៉ឺន ៥ពាន់១២៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner