កម្ពុជារយៈពេល២៤ម៉ោងឆ្លងកូវីដ១៩ ចំនួន៤៤៤ករណី (Video Inside)
តួលេខឆ្លងកូវីដ១៩នៅថ្ងៃនេះបានកើនឡើងជាងទ្វេដង នៅទន្ទឹមការអំពាវនាវរបស់មន្ត្រីជំ នាញសុខាភិបាលដល់ប្រជាពលរដ្ឋត្រូវរក្សាវិធានការអនាម័យ និងការចូលរួមទប់ស្កាត់បង្ការ ការឆ្លងជម្ងឺរាតត្បាតនេះ។
យោងតាមក្រសួងសុខាភិបាល ការឆ្លង២៤ម៉ោងកន្លងមកនេះ មានចំនួន៤៤៤ករណី ជា ប្រភេទវីរុសបំប្លែងថ្មីអូមីក្រុង បើប្រៀបធៀបនឹងម្សិលមិញដែលមានការឆ្លងតែ២០៤ករណី នោះទេ។ ក្នុងចំណោមការឆ្លង៤៤៤ករណីនោះ, ការឆ្លងក្នុងសហគមន៍មាន៤៣០ករណី និង ការឆ្លងនាំមកពីក្រៅប្រទេសមានចំនួន១៤ករណី។
តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា បានធ្លាក់មកត្រឹមមួយខ្ទង់វិញចាប់តាំងពីដើមឆ្នាំ២០២២ ប៉ុន្តែបានកើនមកយ៉ាងលឿនវិញក្នុង កម្រិតបីខ្ទង់ ចាប់តាំងពីថ្ងៃទី៥កុម្ភៈឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី១៧កុម្ភៈនេះ តួលេខកើនបីខ្ទង់ ជាប់ៗគ្នារយៈពេល១៣ថ្ងៃមកនេះ មានចំនួនសរុប៣ពាន់២៣៧នាក់។ រដ្ឋលេខាធិការក្រសួង សុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់នូវមូលហេតុដែលនាំឱ្យតួលេខឆ្លងបានស្ទុះ ឡើងវិញគួរឱ្យព្រួយបារម្ភនេះ។
កម្ពុជាគិតត្រឹមថ្ងៃទី១៧ខែកុម្ភ: ឆ្នាំ២០២២, ការ ឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មាន ចំនួន១២ម៉ឺន៤ពាន់៧៨៧ករណី, ការព្យាបាល ជាសះស្បើយមានចំនួន១១ម៉ឺន៩ពាន់៦៣៣ នាក់ ដោយរាប់បញ្ចួលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន២៨០នាក់ថែមទៀត ។
កម្ពុជាមិនមានករណីស្លាប់ដោយ សារកូវីដ១៩ ទេថ្ងៃនេះ ដែលការចៀសផុតពីការបាត់បង់ ជីវិតដោយសារកូវីដ១៩នេះ មានរយៈពេល៤៤ថ្ងៃ ជាប់ៗ គ្នាមកហើយ។ ចំនួនអ្នកស្លាប់ សរុបដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេស កម្ពុជា មាន ចំនួន៣ពាន់១៥ នាក់ ជាដដែល។